ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់អាជ្ញាធរត្រូវ ស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ដែលបាត់មុខមិនទាន់ មកទទួលសេវាព្យាបាល ខណៈសម្ដេចថា កម្ពុជាគឺជាប្រទេសឈានមុខ កំពុងផ្លាស់ប្ដូរមុខមាត់កម្មវិធីអេដស៍ ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ ដែលមានភាពធន់ និងមានចីរភាព។ យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២១...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោក ង្វៀន ហ៊ុយតាំង អគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា បានថ្លែងថា ក្រោមម្លប់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជានឹងមានវឌ្ឍនភាពរីកចំរើនបន្ថែមទៀត។ នាឱកាសជំនួបពិភាក្សាការងារជាមួយ...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១នេះ បរិមាណអង្ករកម្ពុជានាំចេញមានចំនួន ៥៣២ ១៧៩តោន មានការថយចុះចំនួន ៦៨ ៨៦៦តោន (-១១,៤៦%)បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ៦០១ ០៤៥តោន ខណៈការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមមានចំនួន ៣ ១២៣...
ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា លទ្ធផលនៃការនាំចេញកសិផល របស់កម្ពុជាក្នុងរយៈពេល ១១ខែ ឆ្នាំ២០២១ ទៅកាន់គោលដៅទីផ្សារ ៦៨ប្រទេស មានចំនួន ៤ ៤៣៥ ៧៦៨ ៩០៥ ដុល្លារអាមេរិក ដោយមិនបានរាប់បញ្ចូលផលិតផលជលផល ផលិតផលសត្វ ព្រៃឈើ...
ភ្នំពេញ ៖ ក្នុងសកម្មភាពដឹកនាំដោយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក្នុងការបង្ក្រាបការទន្រ្ទានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង គឺបានដកហូតពីជនបំពានជិត២០០០ហិកតា មកធ្វើជាកម្មសិទ្ធិរបស់រដ្ឋវិញ។ នេះជាការថ្លែងឲ្យដឹងពីលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង។ លោក ស៊ុន សុវណ្ណរិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រលប់ថ្ងៃ៣០...
ភ្នំពេញ៖ក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះបានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ(KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញនៅទូទាំងប្រទេស ដោយត្រូវប្រកាន់យកនិងអនុវត្តន៍វិធានការសុខាភិបាល។
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញការជឿជាក់ថា កម្ពុជា នឹងកាត់បន្ថយបាន នូវការបញ្ជូនអ្នកជំងឺមហារីក ទៅព្យាបាលនៅក្រៅប្រទេស ដោយសារមានមន្ទីរពេទ្យច្រើនកន្លែង ទាំងរដ្ឋនិងឯកជន បំពាក់ទៅដោយម៉ាស៊ីន និងឧបករណ៍ទំនើបៗ ជាមួយក្រុមគ្រូពេទ្យជំនាញៗ ។ ក្នុងពិធីសម្ពោធមន្ទីរពេទ្យ សំរាកព្យាបាលឯកជនផ្នែកមហារីក អូរ៉េន ឃែនស័រ ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦A...
ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍ របស់បុរសជាប់ចោទម្នាក់ ដែលមានមុខរបរ ជាអ្នករត់តាក់ស៊ី ជាប់ពាក់ព័ន្ធនឹងការចាប់រំលោភស្ត្រីម្នាក់ និងបានគម្រាមសម្លាប់នាង នៅពេលដែលនាងបានប្តឹងគាត់ ទៅកាន់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨។ លោក ងូន រតនា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បានចាប់ និងបញ្ជូនខ្លួនយុវជនសង្ស័យ ចំនួន៩នាក់ ទៅកាន់ស្ថាប័នអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងករណីហិង្សា ដោយចេតនា ដោយយកកាំបិតប៉័ងតោដេញកាប់ចសក់ ទៅលើជនរងគ្រោះ បណ្តាលអោយ របួស...
ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហីរ៉ូ និងលោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះទៅទស្សនកិច្ចនៅ ស្ថានីយចំណតរថយន្តក្រុង និងធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ ការជិះរថយន្តក្រុង...