ភ្នំពេញ៖ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសអន្តរក្រសួងស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ច សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។យោងតាមប្រកាសអន្តរក្រសួងកាលពីថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២១ដែលទើបត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះបានបញ្ជាក់ថាគណៈកម្មការចំពោះកិច្ចនេះ មានភារកិច្ចដូចខាងក្រោម៖*សិក្សាស្រាវជ្រាវរយៈពេលទទួលឋានន្តរសក្តិ និងមុខតំណែងចុងក្រោយរបស់យោធិន ដែលពុំអាចត្រូវបានដំឡើងឋានន្តរសក្តិ តាមការកំណត់ក្នុងច្បាប់ លក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ។...
ភ្នំពេញ ៖ ក្នុងដំណើរចុះត្រួតពិនិត្យការងារ និងសួរសុខទុក្ខកងកម្លាំងឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរបស់កងវិស្វកម្មកងទ័ពជើងគោក ដែលបានកំពុងស្ថាបនាផ្លូវ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលផ្លូវនេះបានខូចខាតបំផ្លាញដោយគ្រោះទឹកជំនន់កាលពីចុងឆ្នាំ២០២០ កន្លងមក ហើយស្ថាបនាឡើងវិញដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរដោយងាយស្រួល។ ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំងពីរទីតាំងខាងលើ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ...
ភ្នំពេញ៖ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ នឹងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្ស សរុបចំនួន១១៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន ២៥នាក់ ស្ថិតក្នុងអនុវិទ្យាល័យ ហ៊ុន សែន ចម្រើនជាតិ ស្ថិតក្នុងសង្កាត់ច្រាំងចម្រេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមរយៈបេសកកម្មថ្មី TYDA ចុះតាមសាលារៀន...
ភ្នំពេញ៖ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធការតាំងបង្ហាញផលិតផលសិប្បកម្មកម្ពុជា “ ផលិតនៅសៀមរាប / Made in Siem Reap” ចាប់ពីថ្ងៃទី៣០-៣១ ខែមករា ឆ្នាំ២០២១ នៅនៅអគារ ៣១៣ Quayside...
ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស ទោះបីជាកម្ពុជានឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខយ៉ាងណាក្ដី។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «ទោះបីជាយើងនឹងទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្នុងពេលឆាប់ៗខាងមុខនេះក្តី សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការធ្វេសប្រហែស...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីម្នាក់ទៀត ដែលទើបធ្វើដំណើរមកពីប្រទេសហ្វីលីពីននិងមិនមានករណីអ្នកជំងឺកូវីដ១៩ ជាសះស្បើយនោះទេ។ អ្នកឆ្លងកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជា អ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ...
កំពង់ឆ្នាំង៖លោកស្រី ចាន់ ផល្លីន តូ្រវបានប្រកាសតែងតាំងជាប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) លោក លុច សុវណ្ណារ៉ា សមាជិក ក្រុមប្រឹក្សាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន...
ព្រះសីហនុ៖ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយក សត្វក្រាស់ ថ្មីមួយក្បាលទៀត ព្រលែងចូលក្នុងសមុទ្រធម្មជាតិ បន្ទាប់ពីប្រជានេសាទ យកមកប្រគល់ជូន ក្នុងគោលបំណងរួមគ្នា ថែរក្សា និងអភិរក្សធនធានកម្រ។ នេះជាសត្វក្រាស់ថ្មីមួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែ ងក្នុងសមុទ្រធម្មជាតិ ហើយការព្រលែងលើកនេះ...
កោះកុង៖ ក្រុមការងារសាងសង់ទីលាន ផ្នូរយុទ្ធជនខេត្តកោះកុង បានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាគទឹកប្រាក់ចំនួន ១០,០០០ដុល្លារអាមេរិក (មួយម៉ឺនដុល្លារ) ចូលរួមឧបត្ថម្ភ ដល់ការសាងសង់ កែលម្អ ផ្នូរសពយុទ្ធជន នៅខេត្តកោះកុង ជាការរំលឹកគុណ ដល់វិរៈយុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ លោក...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន សម្រេចកែលម្អ លក្ខណសម្បត្តិគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឲ្យកាន់តែល្អថែមទៀត នូវចំនួន៧ចំណុច ។ ក្នុងលិខិតរបស់រាជរដ្ឋាភិបាល ថ្មីៗបានឲ្យដឹងថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាកត្តាគន្លឹះ ដែលផ្តល់ភាពអនុគ្រោះ...