ព័ត៌មានជាតិ

លោកម៉ឹង ពន្លក តែងតាំង លោកស្រី ចាន់ ផល្លីន ជាប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖លោកស្រី ចាន់ ផល្លីន តូ្រវបានប្រកាសតែងតាំងជាប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) លោក លុច សុវណ្ណារ៉ា សមាជិក ក្រុមប្រឹក្សាខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមទាំងមន្រ្តីថ្នាក់ដឹកនាំខេត្ត និងក្រុមយុវជន ស.ស.យ.ក ស្ថិតនៅក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១។

ក្នុងឪកាសនេះផងដែរ ក៏មានការចែកអំណោយជូនលោកតា លោកយាយចំនួន ២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូ ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអីវ ១យួរ ,ថវិកា ២០,០០០រៀល៕

To Top