ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន...
ភ្នំពេញ ៖ ស្ពានតាអោង ឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណ ចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ) ត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០១ បានឲ្យដឹងថា សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពី កត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា...
ភ្នំពេញ ៖ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចបានលទ្ធផល ៣៦% ហើយ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់មន្ទីរ សាធារណការ រាជធានីភ្នំពេញ ។ សូមរំលឹកថា ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប នេះមានប្រវែង៩២២ម៉ែត្រ...
ភ្នំពេញ ៖ ក្រុមហ៊ុន Khmer Holding Group របស់ប្រទេសចិន ដឹកនាំដោយលោកឧកញ៉ា ឆាវ អ៊ីនទ័រ មានឆន្ទៈខ្ពស់ ក្នុងការអភិវឌ្ឍគម្រោង វិនិយោគលើការដាំដុះរុក្ខជាតិឱសថ ដោយបង្កើតវិទ្យាស្ថានស្រាវជ្រាវ និងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម នៅកម្ពុជាផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ទោះជាមានការ ខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើអាចនឹងមាន...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែម លើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕
ភ្នំពេញ ៖ នាពេលថ្មីៗនេះ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) បានរៀបចំពីធីប្រគល់ពាន រង្វាន់សម្រាប់ការប្រកួត «ពានរង្វាន់យុវជនគាំទ្រសិទ្ធិមនុស្ស» ដែលប្រទេសជប៉ុន បានចូលរួមផ្តល់ប្រាក់ឧបត្ថម្ភគាំទ្រ ចំនួន ៤៥.០០០ ដុល្លាអាមេរិក។ តាមរយៈ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា បុគ្គលិកជប៉ុនពីររូបមកពីស្ថានទូតជប៉ុន...
ភ្នំពេញ ៖ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ ឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ KUSANONE នូវថវិកាចំនួន ២២៧,៧៣៦ ដុល្លារអាមេរិក សម្រាប់ការធ្វើឲ្យប្រសើរទ្បើង សមត្ថភាពពន្លត់អគ្គីភ័យ ក្នុងរាជធានីភ្នំពេញ។ សូមជម្រាបថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងលោក...
បច្ចុប្បន្នភាព CNNបានផ្សព្វផ្សាយនៅថ្ងៃពុធ ទី២០ ខែមករានេះថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីជាប់ឆ្នោត មកពីគណបក្សប្រជាធិបតេយ្យ នឹងស្បថចូលកាន់តំណែងជាប្រធានា ធិបតីទី៤៦ របស់សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករានេះ ទៅតាមកាលកំណត់ ។ ពិធីស្បថចូលកាន់តំណែង របស់លោក ចូ...
ភ្នំពេញ៖ ប្រធានការិយាល័យ តាវកាលិក បានឲ្យដឹងថា ដោយអនុវត្ត តាមការណែនាំ ជាប្រចាំ ពីអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ត្រីបុគ្គលិក ក្នុងស្ថាប័នមួយនេះ បានខិតខំបំពេញតួនាទីរបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ ជូនដល់កម្មករនិយោជិក ជាសមាជិក ប.ស.ស. ។ បើគិតចាប់តាំងពីពេល ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ ជាសាធារណៈ ថែមទៀតស្តីពីការ សម្រេច ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់កម្មការិនី ដែលបានសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ រហូតមកដល់ពេលនេះ មានស្រី្ត សម្រារាលបានកូនភ្លោះ ៣ ដែលជាសមាជិក ប.ស.ស. ចំនួន ១៣នាក់ហើយ ទទួលបានគោលរបបប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាល តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ។ គ្រាន់តែក្នុងខែដំបូង នៃឆ្នាំ២០២១ នេះ ស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ២នាក់ ហើយដែលសម្រាលបានកូនភ្លោះ៣ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម របស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងអត្ថប្រយោជន៍ របបសន្តិសុខសង្គមផ្សេងៗ ជាច្រើនទៀត ដែលប.ស.ស. បានផ្តល់ជូន។ ស្រ្តីសម្រាលបានកូនភ្លោះ៣ ម្នាក់ឈ្មោះ ហង្ស ចាន់ថា កំពុងសម្រាកព្យាបាល ក្រោយបានសម្រាលរួច នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ បានបង្ហាញអារម្មណ៍ពិត របស់គាត់ថា៖ រូបគាត់ពិតជាអរគុណបំផុត ចំពោះថ្នាក់ដឹកនាំកម្ពុជាដែលតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់បំផុត ពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។ ក្នុងនោះក៏មានស្ត្រី ជាសមាជិក ប.ស.ស. ដូចរូបគាត់ដែលសម្រាលបានកូនភ្លោះ៣ ហើយថែមទាំងទទួលបាន ប្រាក់ឧបត្ថមបន្ថែម ពីរាជរដ្ឋាភិបាលចំនួន ១ ២០០ ០០០ រៀលភ្លាមៗ នឹងនៅមានប្រាក់បំណាច់ ប្រចាំថ្ងៃ ៧០% រួមទាំងអត្ថប្រយោជន៍ ប.ស.ស. ជាច្រើនទៀតផងដែរ។ ក្រៅពីនេះរាល់ថ្លៃសេវាពិនិត្យ និងថែទាំ តាំងពីពេលដែលគាត់ចាប់ផ្តើមមានផ្ទៃពោះ រហូតដល់ថ្ងៃសម្រាលនេះ គឺលោកស្រី មិនបានចំណាយ ប្រាក់ផ្ទាល់ខ្លួន នោះទេ គឺ ប.ស.ស. ជាអ្នកផ្តល់ជូនទាំងស្រុង។ លោកស្រីបន្តថា៖ លោកស្រីពិតជារីករាយ ពេញចិត្ត និងអរគុណយ៉ាងខ្លាំងបំផុត ដល់ ប.ស.ស. ពិសេសប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី បានបង្កើត ឱ្យមានរបបសន្តិសុខសង្គម មួយនេះឡើង ពិសេសសម្តេច តែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូន កម្មករនិយោជិតតែម្តង។ គួររំលឹកថា គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកទាល់ពេលនេះ គឺមានរយៈពេលជាង ៣ឆ្នាំមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ជាសាធារណៈ សម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ដល់កម្មការិនីសមាជិក ប.ស.ស. ដែលបានសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ដែលក្នុងនោះ ៖ (១). សម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល (២). សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល (៣). សម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀល ។ សូមបញ្ជាក់ថា សម្រាប់កម្មការិនីទាំងអស់ ដែលបម្រើការនៅតាម រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបាន ការឈប់សម្រាក ពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ ផ្សេងៗជាច្រើនទៀត ៕