ភ្នំពេញ៖ក្រុមការងារកងរាជអាវុធហត្ថខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ជា ផល្លា មេបញ្ជាការខណ្ឌស្តីទី អញ្ជើញចុះសួរសុខទុក្ខ លោក វរសេនីយ៍ឯក សរ សុភ័ណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌដង្កោ ដែលមានជម្ងឺដំបៅពោះវៀនធំ និង ខ្នែងពោះវៀន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ បានធ្វើការវះកាត់ដោយជោគជ័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យវិសាលសុខ។ ក្នុងឱកាសនោះក្រុមការងារ បាននាំយកថវិកាមួយចំនួន...
ភ្នំពេញ៖ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានដំណើរការ នៃកិច្ចប្រជុំលើកទី៥ អាណត្តិទី១ របស់ខ្លួនក្នុងការពិនិត្យពិភាក្សា លើរបាយការណ៍ហិរញ្ញវត្ថុ...
ភ្នំពេញ៖ លោកស្រី Devyani Uttam khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ប្រចាំនៅកម្ពុជាបានសម្តែង ការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តយ៉ាងល្អប្រសើរ ចំពោះការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លោកស្រី Devyani Uttamkhobragade បានថ្លែងថា...
ភ្នំពេញ៖ លោក សយ សុភាពដែលជាអ្នកសារព័ត៌មាន ខាងបញ្ចេញវោហារស័ព្ទមិនចេះរីងស្ងួត បានស្នើសុំទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ឲ្យសម្រាកធ្វើនយោបាយ ដោយទុកលទ្ធភាពឲ្យសហការី រៀបចំយុទ្ធសាស្ត្រថ្មីវិញ។ ការស្នើរបស់អ្នកសារព័ត៌មាន ចាស់វស្សារូបនេះ ធ្វើឡើងតាមរយៈលិខិតចំហរមួយច្បាប់ជូន លោក សម រង្សី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ ក្នុងលិខិតរបស់លោក...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១៨ មករានេះ បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តការទូតសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ របស់ក្រសួង” ដើម្បីជាត្រីវិស័យក្នុងការពង្រឹង ប្រសិទ្ធភាពការងារផ្នែកការទូតសេដ្ឋកិច្ច និងដើម្បីចូលរួមជាវិភាគទាន ពង្រឹងជន្ទល់កំណើនសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើជំនួយពីខាងក្រៅ និងលើកកម្ពស់ផលប្រយោជន៍កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ ។ ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា...
ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោកស្រី Devyani Uttamkhobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ នេះ សម្តេចបានស្នើសុំជំនួយ វ៉ាក់សាំងចាក់ការពាជំងឺកូវីដ១៩ ពីរដ្ឋាភិបាលឥណ្ឌា។ នេះយោងតាមគេហទំព័រ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានទទួលជួបលោកស្រី ឌេវយ៉ានីឧត្តាំ ខូប្រាហ្គាឌេ (DEVYANI UTTAMKHOBAGSADE) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ឥណ្ឌាប្រចាំកម្ពុជា នៅវិមានសន្តិភាពដើម្បី ពិភាក្សាការងារមួយចំនួន៕
ភ្នំពេញ ៖ អ្នកស្រី សំ វ៉ាន់ថាត ដែលមានស្វាមី ឈ្មោះ នួន រី ជាអាណិកជនខ្មែរ រស់នៅរដ្ឋវ៉ាស៊ីនតោនស្ទេត ទីក្រុងតាកូម៉ា សហរដ្ឋអាមេរិក រួមទាំងអ្នករស់នៅ រដ្ឋញូហ្សឺឡែន, រដ្ឋវេល្លីនតុន និងក្នុងស្រុក ក្រោមការដឹកនាំរបស់ក្រុមការងារមូលនិធិ លោក ងិន ពៅ និងអ្នកស្រី...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ថា អ្នកណាដែលមិនចង់ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ របស់ប្រទេសចិន គឺជាសិទ្ធិរបស់ម្នាក់ៗ ។ លោកបន្តថា អ្នកស្រែកមិនឲ្យប្រើវ៉ាក់សាំងចិនប៉ុន្តែ ពួកគេកំពុងប្រើប្រាស់ផលិតផលចិនគ្រប់មុខនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ បន្ថែមពីលើនេះលោកថា ជីវិតប្រជាជនចិនដែល បានចាក់វ៉ាក់ចិនរួចហើយ មិនមែនថោកជាងជីវិតអ្នកចាំតែរិះគន់។...