ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងនាមជាប្រធានសមាគម សន្តិសុខសង្គមអាស៊ាន ឆ្នាំ ២០២០- ២០២១ (ASEAN Social Security Association, ASSA) និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក...
ថ្ងៃទី ២២ ខែវិច្ឆិកា កិច្ចប្រជុំកំពូលដើម្បីរំលឹកខួប៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ានបានប្រារព្ធឡើង។លោក Xi Jinping ប្រធានរដ្ឋចិននិងមេដឹកនាំនៃបណ្តាប្រទេសអាស៊ានបាន រួមគ្នាប្រកាសជាផ្លូវការអំពីការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន។បន្ទាប់ ពីការអភិវឌ្ឍអស់រយៈពេល៣០ឆ្នាំ ទំនាក់ទំនងចិន-អាស៊ានបានបង្កើតជាគំរូកិច្ច សហប្រតិបត្តិការពិសេស មួយ។ស្របនឹងការលើកឡើងនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ ” ទំនាក់ទំនងរវាងចិននិងអាស៊ានបានឈានចូលសម័យកាលអភិវឌ្ឍដយល្បឿនលឿន។ ចិននិងកម្ពុជាដែលជាមិត្តចាស់និងគ្នាក៏កំពុងបញ្ចេញកម្លាំងរស់រវើកថ្មីនៅយុគសម័យថ្មី។ នាពេលថ្មីៗកន្លងទៅនេះ យោងតាមព័ត៌មានដែលបានចេញផ្សាយនៅលើវេបសាយក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា»នឹងមានសុពលភាពជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ។តាមដំណឹងនេះបានឱ្យដឹងថា ក្រោយពេលអនុវត្តកិច្ចព្រមព្រៀង សមាមាត្រនៃផលិតផលពន្ធគយសូន្យក្នុងពាណិជ្ជកម្មទំនិញរវាងប្រទេសទាំងពីរបានឈានដល់ជាង៩០ភាគរយ។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ អមដោយ លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងលោកប្រធានមន្ទីរធម្មការនិងសាសនា បានចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋបាលខេត្តកំពង់ចាម និងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ តាមប្រព័ន្ធបច្ចេកវិទ្យា (Zoom) ក្នុងគោលបំណងស្ដាប់របាយការណ៍របស់សមាគម និងកិច្ខសម្របសម្រួលទិសដៅអនុវត្តបន្ត តាមតម្រូវការ និងផែនការរបស់រដ្ឋបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖ លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសវនកម្មនៃរដ្ឋសភា បានក្លាយជាអនុប្រធានទី១រដ្ឋសភាជាផ្លូវការហើយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បន្ទាប់ពីរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដោយសំឡេងឯកច្ឆ័ន្ទ១០៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។ លោក ជាម យៀប ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជំនួសលោកងួន ញ៉ិលដែលទទួលមរណភាពនេះ ធ្វើឡើងក្នុងសម័យប្រជុំលើកទី៦...
ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បានរៀបគម្រោង ជួលមេធាវីអាមេកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិ អាមេរិក ពីប្រជាពលរដ្ឋ ខ្មែរគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានថ្លែងថា លោក សម រង្ស៊ីកំពុងបំផ្លាញក្តីសុខ...
ភ្នំពេញ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គម្រោងរបស់ លោក សម រង្ស៊ី កំពុងពិនិត្យលទ្ធភាព ជួលមេធាវីអាមេរិកាំង ដើម្បីស្នើឲ្យរដ្ឋាភិបាលអាមេរិក ដកហូតសញ្ជាតិអាមេរិក ពីមន្រ្តី និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជានោះ គឺមិនអាចធ្វើបានទេ។ លោក សម រង្ស៊ី តាមរយៈបណ្តាញ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាបាននិងកំពុង បើកសម័យប្រជុពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតំាងលោក ជាម យៀប ធ្វើអនុប្រធានទី១ រដ្ឋសភា ជំនួសលោកងួន ញ៉ិល ។ ការបើកសម័យប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបញ្ជូន ខ្លួន បុរស ជនជាតិចិន ចំនួន៣នាក់ ទៅដាក់គុក ជាបណ្ដោះអាសន្ន ដើម្បីរងចាំ ជំនុំជម្រះ តាមនីតិវិធីច្បាប់ សង្ស័យជាប់ពាក់ព័ន្ធនឹង ការចាប់ជំរិត...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចបិទកំណាត់ផ្លូវលេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ដោយសារស្ថានភាពបាក់ច្រាំងទន្លេកាន់តែខ្លាំងបន្ថែមទៀត។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសារស្ថានភាពនៃការបាក់ច្រាំងទន្លេ នៅតាមបណ្ដោយផ្លូវលេខ...