ព័ត៌មានជាតិ

មេដឹកនាំកូរ៉េខាងជើង ថ្លែងថា គោលដៅឆ្នាំ២០២២ គឺផ្តោតលើរឿងសេដ្ឋកិច្ច មិនមែនកម្មវិធី នុយក្លែអែរនោះទេ

សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន

មេដឹកនាំកូរ៉េខាងជើង បានបិទបញ្ចប់ការកាន់អំណាច នៃឆ្នាំទី១០របស់គាត់ជាមួយនឹងសុន្ទរកថា ដែលធ្វើឲ្យមានការលើកឡើង អំពីរោងចក្រផលិតត្រាក់ទ័រ និងឯកសណ្ឋានច្រើនជាង ការផលិតអាវុធនុយក្លេអ៊ែរ ឬឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត នេះបើយោងតាមសេចក្តីសង្ខេបដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃសៅរ៍ ។

លោក គីម បានថ្លែងនៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃសុក្រនៅចុងបញ្ចប់នៃកិច្ចប្រជុំពេញអង្គ លើកទី៤ នៃគណៈកម្មាធិការមជ្ឈិមទី៨ថា គោលដៅសំខាន់ របស់កូរ៉េខាងជើង សម្រាប់ឆ្នាំ២០២២នឹងត្រូវបានហក់ឡើង ចេញពីការចាប់ផ្តើម នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជាជន ដែលគណបក្សពលករកូរ៉េ (WPK) ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ស្របពេលខួប១០ឆ្នាំ ដែលលោក គីម ចូលកាន់តំណែង ជាអ្នកដឹកនាំប្រទេស យ៉ាងមានប្រសិទ្ធភាពបន្ទាប់ពីមរណភាព របស់ឪពុកលោកក្នុងឆ្នាំ២០១១ ។

លោក គីម បានប្រើសុន្ទរកថាមុនៗជុំវិញឆ្នាំថ្មី ដើម្បីធ្វើការប្រកាសគោលនយោបាយសំខាន់ៗ រួមទាំងការចាប់ផ្តើម ទំនាក់ទំនងការទូតសំខាន់ៗ ជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ផងដែរ ។

ប៉ុន្តែសេចក្តីសង្ខេបនៃសុន្ទរកថា របស់លោកដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់កូរ៉េខាងជើង មិនបានលើកឡើងជាក់លាក់ណាមួយ អំពីសហរដ្ឋអាមេរិកទេ ដោយគ្រាន់តែមានសេចក្តីយោងឆ្លងកាត់ការពិភាក្សា ដែលមិនបានបញ្ជាក់អំពី ទំនាក់ទំនងអន្តរកូរ៉េ និង “កិច្ចការខាងក្រៅ” ឡើយ ។

ការផ្តោតអារម្មណ៍ក្នុងស្រុក នៃសុន្ទរកថាបានគូសបញ្ជាក់អំពីវិបត្តិសេដ្ឋកិច្ចដែលលោក គីម ប្រឈមមុខនៅក្នុងប្រទេស ដែលការបិទព្រំដែនប្រឆាំង-នឹងជំងឺរាតត្បាតដោយខ្លួនឯង បានធ្វើឱ្យកូរ៉េខាងជើងឯកោ ជាងពេលមុនៗទៅទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top