ព័ត៌មានជាតិ

ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក​ អញ្ជើញចូលរួម ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ​ បើកជួសជុលអូប័រ របៀបសង្គ្រោះ ជំនាន់ទី៥ និងវគ្គហ្វឹកហ្វឺនជំនាញឯកទេសមុជទឹកជំនាន់ទី៥

ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួម ពិធីបិទវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣១ វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៥ វគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកជួសជុលអូប័រ របៀបសង្គ្រោះ ជំនាន់ទី៥ និងបើកវគ្គឆត្រយោង ជំនាន់ទី៣២ វគ្គហ្វឹកហ្វឺនជំនាញឯកទេសមុជទឹកជំនាន់ទី៥ វគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតអាវុធថ្មើរជើង និងអាវុធSNIPER នៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។

To Top