ព័ត៌មានជាតិ

ឃាត់ខ្លួនជន​​ សង្ស័យវៀតណាមម្នាក់ និង រឹបអូសបាន ថ្នាំញៀនជិត២០០ គីឡូក្រាម នៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីយប់ ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ បាន ឃាត់ខ្លួនជនសង្ស័យ ជនជាតិវៀតណាមម្នាក់ និង រឹបអូសបាន ថ្នាំញៀនជិត២០០គីឡូក្រាម នៅក្នុងរាជធានីភ្នំពេញ ។

មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ Luu Tung Huy ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម ។

ជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួន កាលពីរយប់ ថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០២១ នៅចំណុច ខុនដូ ជាន់ទី ៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបាន គ្រឿងញៀន សរុបចំនួន ១៨១គីឡូ និង ៣៧០ក្រាម៕

ដោយ៖ រស្មី អាកាស

To Top