ព័ត៌មានជាតិ

រកឃើញកាំភ្លើងជាង ១០ដើម សល់ពីសង្គ្រាម ក្នុងខេត្ដកំពង់ឆ្នាំង

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន បានឱ្យដឹងថា ក្រុមជំនាញស៊ីម៉ាក់បានសហការ ជាមួយប៉ូលីសមូលដ្ឋាន ជីករណ្ដៅរកឃើញអាវុធ (កាំភ្លើង) ១១ដើម នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិពាម ឃុំផ្លូវទូក ស្រុកកំពង់លែងខេត្ដកំពង់ឆ្នាំង ។

តាមរយៈគេហទំព័រ ហ្វេសប៊ុកផ្លូវការលោក ហេង រតនា បានថ្លែងថាក្នុងបឹងមានទឹក ក្នុងទឹកមានត្រី ក្នុងដីក្រោមទឹកមានកាំភ្លើង និងគ្រាប់ដែលជាសំណល់យុទ្ធភណ្ឌសង្គ្រាម! ជាមរតកនៃសង្គ្រាម។ អគុណសន្តិភាពដែលបានធ្វើឱ្យ អាវុធទាំងនេះគ្មានជីវិត ងើបចេញពីក្នុងដីដើម្បីបំរើសមរភូមិណាមួយឡើយ រហូតដល់ថ្ងៃបញ្ចប់ជីវិតចុងក្រោយនេះ។

ផ្ទាំងពាណិជ្ជកម្ម

លោក ហេង រតនា បានបញ្ជាក់ថា គ្រាប់បែកចង្កោមទម្លាក់ពីយន្ដហោះដែលរុករកឃើញ រាល់ថ្ងៃជាសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលមានអាយុកាលជាង ៥០-៦០ឆ្នាំហើយ នៅតែមិនព្រមចូលនិវត្ដន៍ទេ គឺថានៅតែមានកំលាំងខ្លាំងក្លា (ផ្ទុះខ្លាំង)នៅឡើយ។ សូមកុំច្រលំថា ជាទំពាំងទូលដី ឬជាឬសដូង ឬសឈើចំឡែក ជាគ្រាប់ចង្កោមស្មោះ៕

To Top
×