ព័ត៌មានជាតិ

បព្ជូានខ្លួនស្រ្តីវ័យចំណាស់ម្នាក់ ទៅតុលាការ ជាប់ពាក់ព័ន្ធនឹងការផលិតបារី ម៉ាកJET និង ៥៥៥ ក្លែងក្លាយ នៅភ្នំពេញ

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃរសៀលថ្ងៃ ទី ៦ ខែ មករា ឆ្នាំ ២០២២ បានបើកការសាកសួរ លើស្រ្តីវ័យចំណាស់ម្នាក់ ដែលម្ចាស់ជារោងចក្រ “ហុង អន្តរជាតិ “ជាប់ពាក់ព័ន្ធនឹងបទ” ផលិតបារី JET និង ៥៥៥ ក្លែងក្លាយ ” ប្រព្រឹត្តនៅផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែក ក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមសាលក្រមរបស់តុលាការ បានអោយដឹងថា ស្រ្តីសង្ស័យ រូបនេះ មានឈ្មោះ ង៉ូវ ម៉ុក ភេទស្រី អាយុ៧០ឆ្នាំ មានលំនៅស្ថិតនៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌទួលគោក រាជធានីភ្នំពេញ គឺជាទីតាំងរោងចក្រ «ហុង អន្តរជាតិ» ។

ស្រីកើតសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនកាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ២០២២ នៅផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដក់ហូតបាន វត្ថុតាងរួមមាន៖ បារីម៉ាក JET វេចខ្ចប់រួច ចំនួន ៤៧ប៊ិចនិង១៤០កញ្ចប់ ទម្ងន់ ២៣.៦៤០កញ្ចប់ , សម្បកកញ្ចប់បារី JET ចំនួន ២០០,២៣០សន្លឹក ស្មើ៩៩៥ គីឡូក្រាម , សម្បកសុងបារី JET ចំនួន ១៦,៥០០សន្លឹកស្មើ១៨០គីឡូក្រាម , កន្ទុយស្នោរបារី ចំនួន ៣៨០កេស មានទម្ងន់ ៧,៦០០គីឡូក្រាម , តែមប្រិ៍ BAT ចំនួន ២,០៥៧សន្លឹក , តែម VN DUTY NOT PAID ចំនួន២,៨០៨សន្លឹក , រថយន្តមួយគ្រឿង ម៉ាក HYUNDAI ពណ៌ស ផ្លាកលេខ ភ្នំពេញ 2J-5938 , ថង់រុំបារី ចំនួន ៧០បារ៉ែត , បារីមូលរួចមិនទាន់វេចខ្ចប់ ចំនួន១៤០កញ្រ្ជែង មានទម្ងន់ ៧០០គីឡូក្រាម , ក្រដាស់រុំកន្ទុយបារី ចំនួន៣២ដុំ , សម្បកអាលុយមីញ៉ូមចំនួន ៧៩០ កេស , ម៉ាស៊ីនវេចខ្ចប់បារី ចំនួន ០៧គ្រឿង , ម៉ាស៊ីនមូលកន្ទុយបារី ចំនួន០២គ្រឿង។

ឥឡូវនេះ,ជនសង្ស័យស្រ្តីខាងលើ កំពុងតែត្រូវបានសាកសួរ នៅឯ សាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ ដោយ រស្មី អាកាស

To Top