ព័ត៌មានជាតិ

គ.ជ.ប បំភ្លឺលើការបំពេញ និងប្រើប្រាស់កំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត របស់គណៈកម្មការការិយាល័យ បោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបំភ្លឺលើការបំពេញ និងប្រើប្រាស់កំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត (ទ.១១០២) របស់គណៈកម្មការការិយាល័យបោះឆ្នោត។

យោងតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កន្លងមកថ្មីៗនេះ មានការបារម្ភរបស់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត អំពីការមិនអាចធានាបាននូវការបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ប្រសិនបើភ្នាក់ងារគណបក្សនយោបាយ ដែលបានចូលរួមតាមដានសង្កេតមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត មិនអាចទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) នៅការិយាល័យបោះឆ្នោត ហើយការវេចខ្ចប់កញ្ចប់សុវត្ថិភាព «ក» ធ្វើឡើងដោយមិនត្រឹមត្រូវ៕

To Top