ព័ត៌មានជាតិ

សម្តេចតេជោ ប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ជូនដល់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញប្រគល់អំណោយ មនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនប្រទេសមីយ៉ាន់ម៉ា ដើម្បីរួមចំណែកជួយដល់ ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។

គូសបញ្ជាក់ថា អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ពីរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា រួមមាន ម៉ាសចំនួន៣លានម៉ាស់ ម៉ាស់N95 ចំនួន២សែនម៉ាស់ វ៉ែនតាការពារចំនួន១សែន សម្លៀកបំពាក់សុវត្តិភាព PPE ចំនួន៣ម៉ឺន របាំងការពារមុខ ចំនួន៣ម៉ឺន ស្បែកជើងកវែង ចំនួន៣ពាន់គូរ ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន៥០គ្រឿង ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផលិតអុកហ្សីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿងផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន បានអញ្ជើញទៅដល់មីយ៉ាន់ម៉ា ប្រកបដោយសុវត្ថិភាព នៅថ្ងៃទី៧ មករា ដើម្បីទៅចូលរួមជួយសម្របសម្រួល ផ្សះផ្សាបញ្ឈប់ហិង្សា ដែលបាននិងកំពុងកើត មាននៅប្រទេសមីយ៉ាន់ម៉ា។

ដំណើរអញ្ជើញទៅកាន់មីយ៉ាន់ម៉ានេះ គឺតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធាន ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ៕

To Top