ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន​ ២៤កញ្ចប់ និង កាន់កាប់អាវុធខ្លី១ដើម នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ កម្លាំងនគរបាល ស្រុកព្រៃនប់ កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ នេះ បានឃាត់ខ្លួន បុរសសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹងការជួញ ដូរគ្រឿងញៀន និង កាន់កាប់អាវុធ ខុសច្បាប់ ប្រព្រឹត្តនៅចំណុចចំការខ្នុរក្នុងទូកុងតឺន័រស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។

យោងតាមរបាយការណ៍ របស់នគរបាល ស្រុកព្រៃនប់បានឲ្យដឹងថា ជនសង្ស័យ រូបនេះ មានឈ្មោះ ថាវ ហេរ៉ូ ភេទប្រុស អាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំពោះ វត្ថុតាង ដែលសមត្ថកិច្ចនគរបាល ដកហូតបានរួមមាន៖ ថ្នាំញៀន ប្រភេទមេតំហ្វេតាម៉ីន ឬ ម៉ាទឹកកក ចំនួន២៤កញ្ចប់ ,កាំភ្លើងខ្លីចំនួន១ដើម ម៉ាកកា៥៩ បង់ចំនួន២ និងគ្រាប់ចំនួន១៣ គ្រាប់ ,ទូរស័ព្ទដៃចំនួន២គ្រឿង , ជញ្ជីងថ្លឹងចំនួន១ , ម៉ូតូចំនួន ១គ្រឿង ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីរៀបចំ កសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ រស្មី អាកាស

To Top