ព័ត៌មានជាតិ

លោក សាយ សំអាល់ អញ្ជើញធ្វើពិធីបញ្ចុះ បឋមសិលា សាងសង់អគារ ស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម

កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានស្ដីទី សហភាពសហព័ន្ធយុវជនកម្ពុជា លោក សាយ សំអាល់ អមដំណើរដោយលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានអញ្ជើញប្រារព្ធពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម និងចូលរួមសំណេះសំណាល ជាមួយសមាជិក សមាជិកា ស.ស.យ.ក ខេត្តផងដែរ ។

មានប្រសាសន៍ សំណេះសំណាលទៅកាន់សមាជិក សមាជិកា ស.ស.យ.ក.ខេត្តកំពង់ចាម លោក សាយ សំអាល់ បានពាំនាំនូវសេចក្តីនឹករឭក ប្រកបដោយមនោសញ្ចេតនា ពីសំណាក់ លោក ហ៊ុន ម៉ានី ដែលជាប្រធាន.ស.ស.យ.ក និងបានវាយតម្លៃខ្ពស់ ដល់ការងារដែលសម្រេច បានក្នុងរយៈពេលកន្លងមក របស់សមាជិក សមាជិកា ក្រុមគ្រួសារសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម។

ផ្ទាំងពាណិជ្ជកម្ម

លោក សាយ សំអាល់ ក៏បានលើកទឹកចិត្ត និងជម្រុញឲ្យសមាជិក សមាជិកា បន្ដពង្រឹង និង ពង្រីកសកម្មការងារបន្ដទៀត ជាពិសេសបន្ដរក្សាស្មារតី សាមគ្គីភាព ឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព អភិវឌ្ឍសង្គមជាតិ ឲ្យកាន់តែរីកចម្រើនតទៅទៀត ៕

To Top
×