ភ្នំពេញ៖ តាមប្រភពព័ត៌មាន ពីមន្រ្តីអនុរក្សពន្ធនាគារខេត្តត្បូងឃ្មុំ បានអោយដឹងថា អតីតក្រុមប្រឹក្សាឃុំ-សង្កាត់ នៃ អតីតគណបក្សសង្គ្រោះជាតិ ចំនួន២នាក់ ត្រូវបានដោះលែងពីពន្ធនាគារព្រៃស កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២២ បន្ទាប់ពីពួកគេបានអនុវត្តទោសចប់ រយៈពេល១ ឆ្នាំ គត់ នៅក្នុងមន្ទីរពន្ធនាគារខេត្តត្បូង ឃុំជាប់ពាក់ព័ន្ធ បទល្មើសញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
មន្ត្រីអនុរក្សពន្ធនាគារ បានអោយដឹងថា ទណ្ឌិតទាំង២នាក់ ខាងលើនេះ មានឈ្មោះ ម៉ក់ សំអាន ភេទ ប្រុស ជាអតីតសមាជិកជិកជាប់ឆ្នោត ឃុំជាប់ក្រវៀន និង ម្នាក់ទៀត មានឈ្មោះ ព្រៅ ចាន់ធឿន ភេទ ប្រុស ជាអតីតសមាជិកជិក ក្រុមប្រឹក្សាជាប់ឆ្នោត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពួកគេទាំងពីរនាក់ ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់១២ខែ (១ ឆ្នាំ) និង ពិន័យជាប្រាក់ ក្នុងម្នាក់ៗ ចំនួន២ លានរៀល ដាក់ចូលក្នុង ថវិកាជាតិ ជាប់ពាក់ព័ន្ធនឹងបទល្មើស« ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្តនៅក្នុង រាជធានីភ្នំពេញ កាលពីដើមខែ មករាឆ្នាំ ២០២១។
ទណ្ឌិតទាំង២នាក់ ត្រូវបានជាប់ចោទពីបទ« ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»តាមបញ្ញាតិមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ។
ពួកគេត្រូវបានចាប់ឃុំខ្លួន កាលពីខែ ១៤ ខែ ឆ្នាំ ២០២១៕
ដោយ: គា លីហ្សា