ព័ត៌មានជាតិ

សម្តេចតេជោ កំពុងជួបពិភាក្សា ជាមួយអគ្គលេខាធិការអាស៊ាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានអនុញ្ញាតឲ្យលោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

សូមបញ្ជាក់ថា លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជាចាប់ថ្ងៃទី១៥-១៩ ខែមករា ឆ្នាំ២០២២ ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ផងដែរ។

ជាងនេះទៅទៀត ដំណើរទស្សនកិច្ចរបស់ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន មកកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន នាពេលបច្ចុប្បន្ន នឹងស្វែងរកមធ្យោបាយនានា ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាង លេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា ដែលស្ថិតនៅក្រោមសសរស្តម្ភទាំងបី របស់សហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាសម្រេចបាននូវ សមិទ្ធផលល្អប្រសើរ សម្រាប់គ្រួសារអាស៊ានដែលកាន់តែរឹងមាំ និងស្អិតរមួតខ្លាំងឡើង ៕

To Top