ព័ត៌មានជាតិ

អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទព័ត៌មាន ពីវឌ្ឍនភាពឃុំ-សង្កាត់ ខេត្តកំពង់ធំ

ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់ររដ្ឋបាលខេត្តកំពង់ធំ” វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលសេរីភាពជាន់ផ្ទាល់ដី ។

សន្និសីទនេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈ នូវយន្ដការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្រ្តរបស់កម្ពុជា និងផ្សព្វផ្សាយ ពីសមិទ្ធផល ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែង បំពេញការងារសម្រេចបាន ក្នុងកិច្ចរក្សាបានជំនឿទុកចិត្ត ចូលរួមនិងគាំទ្រ ទាំងស្រុង លើការដឹកនាំរបស់រាជរដ្ឋាភិបាល ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គឺវាគ្មិនកិត្តិយស ដែលនឹងអញ្ជើញចូលរួម មកពីតំណាងខេត្តកំពង់ធំ ៕

To Top