ព័ត៌មានជាតិ

រាជរដ្ឋាភិបាល សម្រេចតែងតាំង អភិបាលស្រុក៣រូប នៃខេត្ដតាកែវ សម្រាប់អាណត្ដិទី២

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្ដីសម្រេច តែងតាំងមន្រ្តីរាជការចំនួន៣រូប ជាអភិបាលស្រុក នៃខេត្តតាកែវ សម្រាប់អាណត្តិទី២។

ក្នុងនោះរួមមាន៖

ផ្ទាំងពាណិជ្ជកម្ម

១/ លោក កេត ម៉ៅ ឋានន្តរស័ក្ដិឧត្ដមមន្រ្តី ថ្នាក់លេខ៥ ជាអភិបាលស្រុកសំរោង
២/ លោក ញ៉ែម ស្រស់ ឋានន្តរស័ក្ដិឧត្ដមមន្រ្តី ថ្នាក់លេខ៥ ជាអភិបាលស្រុកព្រៃកប្បាស
៣/ លោក ឈួន ផាន់នី ឋានន្តរស័ក្ដិអនុមន្រ្តី ថ្នាក់លេខ២ ជាអភិបាលស្រុកទ្រាំង៕

To Top