ព័ត៌មានជាតិ

ជប៉ុន អនុម័តបន្តរឹតបន្តឹងលើវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ខណៈវីរុសបំប្លែងខ្លួនថ្មី Omicron កំពុងវាយលុក

តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន បានអនុម័តការរឹតបន្តឹងថ្មីនៃមេរោគឆ្លងទ្រង់ទ្រាយធំប្រទេស រួមទាំងទីក្រុងតូក្យូផងដែរ នៅថ្ងៃពុធនេះ ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Omicron ។

ការរឹតបន្តឹងនៅក្នុងតំបន់ចំនួន១៣ដែលផ្តោតជាសំខាន់ទៅលើការរស់នៅពេលយប់ និងមានភាពតឹងរ៉ឹងតិចជាងការបិទខ្ទប់នោះ នឹងមានចាប់ផ្តើមពីថ្ងៃសុក្ររហូតដល់ពាក់កណ្តាលខែកុម្ភៈ។

ការផ្លាស់ប្តូរនេះអនុញ្ញាតឱ្យតំបន់នីមួយៗសម្រេចចិត្ត ថាតើវិធានការជាក់លាក់ណាដែលត្រូវអនុវត្ត ដោយកន្លែងភាគច្រើនជំរុញឱ្យរង្គសាល និងភោជនីយដ្ឋានកាត់បន្ថយម៉ោងបើក ឬបញ្ឈប់ការលក់គ្រឿងស្រវឹង ។

ផ្ទាំងពាណិជ្ជកម្ម

នាយករដ្ឋមន្ត្រី Fumio Kishida បានថ្លែងថា រដ្ឋាភិបាលមានគោលបំណង “រៀបចំយ៉ាងពេញលេញ” ក្នុងការប្រយុទ្ធប្រឆាំងនឹងរលកចុងក្រោយនៃជំងឺកូវីដ-១៩ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top