ព័ត៌មានជាតិ

រកឃើញបង្គាចាក់បញ្ចូលសារធាតុគីមីជាង ៦តោននៅក្បែរព្រំដែនវៀតណាម

ភ្នំពេញ ៖ មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងការបង្ក្រាបការក្លែងបន្លំ CCF សាខាខេត្ដកំពតសហការជាមួយស្ថាប័នជំនាញបានស្ទាក់
ចាប់រថយន្ដដឹកគ្រឿងសមុទ្រ ៥គ្រឿងនៅមាត់ច្រកព្រែកចាករកឃើញមានបង្គាចាក់បញ្ចូលសារធាតុគីមីចំនួន ៦ ២៦៨គីឡូក្រាម។

តាមរយៈគេហទំព័រហ្វេសប៊ុក អគ្គយកដ្ឋាន ក.ប.ប. បានឱ្យដឹងថាលទ្ធផលជាក់ស្ដែងរថយន្ដទាំង៥គ្រឿងត្រូវបានមន្ត្រីជំនាញរកឃើញថាមានបង្គាចាក់បញ្ចូលសារធាតុគីមីទៅក្នុងក្បាលដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ក៏ដូចជាអ្នកប្រើប្រាស់យ៉ាងខ្លាំង។ ប្រភពបញ្ជាក់ថា បង្គាទាំងអស់ត្រូវបានមន្ត្រីជំនាញដកហូត និងកម្ទេចចោលភ្លាមៗ ខណៈចំពោះម្ចាស់ទំនិញត្រូវបានរងការពិន័យតាមច្បាប់ជាធរមាន ពីមន្ត្រីជំនាញ ក.ប.ប. ខេត្ដកំពត៕

To Top