ព័ត៌មានជាតិ

បញ្ជូនខ្លួនជនត្រូវចោទ William Guang មកបើកការស៊ើបសួរបន្ថែម នៅតុលាការរាជធានីភ្នំពេញ (Video)

ភ្នំពេញ ៖ មន្ត្រីអនុរក្សពន្ធនាគារព្រៃស កាលពីព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២នេះ បានបញ្ជូនខ្លួន ជនត្រូវចោទ ឈ្មោះ វឌ្ឍនាសាប៊ុង ហៅ William Guang ជាអតីតប្រធានបក្សខ្មែរក្រោក មកកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោកចៅក្រមស៊ើបសួរ កូយ សៅ ដើម្បីសាកសួរ នៅក្នុងនីតិវិធីបើកការស៊ើបសួរ បន្ថែម ជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការប្លន់ ផ្ទះ អ្នកលក់ ឡេ អន ឡាញល្បីឈ្មោះ អ៊ា ន សៀវ ម៉ី កកាលពីអាធ្រាត វេលាម៉ោង ប្រមាណ ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅក្នុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមឯកសារ របស់តុលាការ បានឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានត្រូវចោទទាំង៤នាក់ មានឈ្មោះ ៖ ទី ១-ឈ្មោះ សុខ សុវណ្ណ វ ឌ្ឍ នាសា ប៊ុង ហៅ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាមគ័ង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមុនចាប់ខ្លួន គឺជាប្រធាន គណបក្សខ្មែរក្រោក និងជាមេខ្លោង ចោរប្លន់ ផ្ទះ អ្នកលក់ឡេ តាមអនឡាញ អ៊ាន សៀវម៉ី មានស្រុកកំណើត នៅខេត្តព្រះត្រពាំងកម្ពុជាក្រោម មានអាស័យដ្ឋាន ស្នាក់នៅបុរីប៉េងហួត ផ្ទះ លេខ ៨ ផ្លូវលេខ៣ សង្កាត់ ចក្រ អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ទី ២-ឈ្មោះ អោរ៉ា ម៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ អ្នក បើករថយន្ត មាន ទីលំនៅ ភូមិ ព្រែក រាំង សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ទី ៣-ឈ្មោះ សុវណ្ណ រ៉ានុត ភេទ ប្រុស អាយុ២៦ឆ្នាំ ស្នាក់ នៅ បុរីប៉េងហួត ផ្ទះ លេខ ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ និង ទី៤-ឈ្មោះ សុវណ្ណ ស្រីសុរិយោព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ ( ត្រូវជាប្រពន្ធ វីល្លាម គ័ង ) មុខរបរ លក់ដូរ ស្នាក់នៅបុរីប៉េងហួត ផ្ទះលេខ៨ ផ្លូវ លេខ ៣ សង្កាត់ ចក្រ អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។

ជនត្រូវចោទទាំង ៤នាក់ ត្រូវបានជាប់ចោទពីបទ: លួចមានស្ថានទម្ងន់ទោស និង ប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត និង ប្រឈមមុខនឹង ការជាប់គុកពី៣ ទៅ១០ ឆ្នាំ ក្នុងម្នាក់ៗ ប្រសិនបើ តុលាការ រកឃើញពិរុទ្ធភាពនោះ។

ផ្ទាំងពាណិជ្ជកម្ម

ពួកគ ត្រូវបានចាប់ឃាត់ខ្លួន ដោយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២១៕

ដោយ គា លីហ្សា

To Top