ព័ត៌មានជាតិ

តុលាការ បន្តសវនាការជំនុំជម្រះ សំណុំរឿងក្តី លោកសម រង្សី និង គូកន ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ង ធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា តាមផែនទី ថ្ងៃ៩ វិច្ឆិកា ២០១៩

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២២ នេះ បានបន្តបើកសវនាការជំនុំជម្រះ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោកសម រង្ស៊ី និង គូកន ដែលជា អតីតជាអ្នកតំណាងរាស្ត្រ និង ជាថ្នាក់ដឹកនាំក្រុមឃុំ-សង្កាត់ និង ស្រុក ជាប់ឆ្នោតរបស់អតីត នៃ គណ:បក្សសង្គ្រោះជាតិ សរុបចំនួន ២១ នាក់ ជាប់ពាក់ព័ន្ធនឹងការរួមគំនិតក្បត់ និង ប៉ុនប៉ងផ្តួល ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ របស់លោកសម រង្សី ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ,លោកអ៉ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា គឺ ជាសមាជិកចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺ លោក សេង ហៀង និង លោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញា អមសាលាដំបូង រាជធានីភ្នំពេញ ព្រមទាំងមានមេធាវីការពារក្តី ចាត់តាំងរបស់ជនជាប់ចោទ ទាំងអស់ បានចូលរួមផងដែរ។

យោងតាមឯកសាររបស់តុលាកា បានអោយដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មានជាប់ចោទសរុប ចំនួន២១ នាក់ ក្នុងនោះ រួមមានលោកសមរង្ស៊ី, លោកស្រី ជូឡុង សូមួរ៉ា, លោក ម៉ែន សុថាវរិន្ទ្រ , លោកអេងឆៃអ៊ាង, លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី និងលោក នុត រំដួល ( អ្នកទាំងនេះ ស្ថិតនៅក្រៅឃុំ-រត់គេចខ្លួន) ។ ចំណែកឯ ជនជាប់ដែលត្រូវបានចាប់ខ្លួន និង ត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ មានចំនួន ១៣នាក់ ។

ជនជាប់ចោទទាំង២១នាក់ ខាងលើនេះត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « រួមគំនិតក្បត់ » និង « ញុះញង់ បង្ក ឲ្យ មាន ភាពវឹកវរ ធ្ងន់ធ្ងរ ដល់ សន្តិសុខ សង្គម » ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា សម្រាប់សវនាការ នាថ្ងៃទី២០ ខែ មករា ឆ្នាំ ២០២២នេះ អង្គសវនាការ បានធ្វើការ ពិភាក្សា និង ពិនិត្យ ទៅលើភស្តុតាង ដែលមាននៅក្នុង សំណុំរឿងក្តី ដោយធ្វើការចាក់ស្លាយ ឬ ឃ្លីបវីដេអូ របស់លោកសម រង្ស៊ី ដែលបានថ្លែងក្នុងឱកាស ដែលគាត់បានធ្វើពិធី ប្រកាស និង សម្ភោធ ចលនាសង្គ្រោះជាតិ នៅឯសហរដ្ឋអាមេរិក កាលពីអំឡុងខែដើមឆ្នាំ ២០១៨ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ដោយ អំណាច នៃ តុលាការកំពូល។

សាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការនេះ នៅព្រឹកថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២ នេះទៀត៕

ដោយ៖ គា លីហ្សា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023