ព័ត៌មានជាតិ

បញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ទៅតុលាការ ចាត់ការ ជាប់ពាក់ព័ន្ធនឹងការវាយបំបាក់ក រូបសំណាក់អ្នកតាពោធិជ័យ នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តត្បូងឃ្មុំ កាលពីព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២ នេះ បានចាប់ និង បញ្ជូនខ្លួន បុរសកំរោលចូលម្នាក់ ទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការវាយបំបាក់ក និង វាយបំផ្លិចបំផ្លាញ កម្ទេចរូបសំណាក់អ្នកតា ពោធិជ័យ ប្រព្រឹត្តស្ថិត នៅ ចំណុចសាលាក្រុងសួង ភូមិសួង សង្កាត់ -ក្រុង សួង ខេត្ត ត្បូងឃ្មុំ ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងថា ជនសង្ស័យរូបនេះ មាន ឈ្មោះ សាយ សុ ខៃ ហៅ ជ្រុ ន សុ ខៃ ភេទ ប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិកណ្តោលជើង ឃុំ ជីគរ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន ពីបទ: ការបំផ្លិចបំផ្លាញ ដោយចេតនា មានស្ថានទម្ងន់ទោស និង អាចប្រឈមនឹងការជាប់ពន្ធនាគារ រយៈយ៉ាងតិច មួយឆ្នាំ ។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីនគរបាលនបានអោយដឹងថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា មូលហេតុ ដែលខ្លួនវាយកម្ទេចរូបសំណាកអ្នកតា ខាងលើនេះ គឺដោយសារតែគាត់ ស្រវឹងស្រា និង កំរោលចូល។

ម្យ៉ាងវិញទៀត គឺ គាត់ខឹងនឹងអ្នកតាពោធិជ័យ ដែលមិនជួយអោយគាត់រកស៊ីមានបាន៕

ដោយ គា លីហ្សា

To Top