នយោបាយ

លោក សយ សុភាព៖ បុគ្គលបរទេសណា ដែលព្រហើនចំពោះប្រជាជន និងរដ្ឋអធិបតេយ្យកម្ពុជា ត្រូវតែបណ្តេញចេញ និងហាមមិនឱ្យចូលកម្ពុជា

ភ្នំពេញ៖ បន្ថែមពីលើសារគាំទ្រ នូវចំណាត់ការ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើជនបរទេស ដែលមានចេតនាបំផ្លាញកម្ពុជា លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានក្រើនរំលឹក ដល់បុគ្គលបរទេសណា ដែលព្រហើនចំពោះប្រជាជន និងរដ្ឋអធិបតេយ្យកម្ពុជា ត្រូវតែបណ្តេញចេញ និងបំរាមមិនឱ្យចូលកម្ពុជាឡើយ រាប់ទាំង អាឡិច ជនជាតិ អេស្បាញផងដែរ។

សូមរំលឹកថា ក្រសួងមហាផ្ទៃ បានចាត់វិធានការដាក់ ជនជាតិអាមេរិកឈ្មោះ GENSER JARED MATTHEW ទៅក្នុងប្រព័ន្ធមុខសញ្ញាអន្តោប្រវេសន៍ នៅគ្រប់បណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិទាំងអស់ ដោយហាមចូលប្រទេសកម្ពុជាជារៀងរហូត។

ក្រសួងបញ្ជាក់ថា ”ក្រៅពីជាប់ពាក់ព័ន្ធនឹងសកម្មភាពបំពានដែនយុត្តាធិការកម្ពុជា ក្នុងគោលដៅគំរាមកំហែង ដល់ឯករាជ្យភាពតុលាការកម្ពុជា ជនជាតិអាមេរិកឈ្មោះ លោក ចារិត ជិនស័រ ក៏បានល្មើសនឹងច្បាប់ស្តី ពីអន្តោប្រវេសន៍ ដោយបានប្រើប្រាស់ទិដ្ឋាការខុស ពីគោលបំណងស្នើសុំ ចូលមកកម្ពុជាដើម្បីទេសចរ ប៉ុន្តែបានធ្វើសកម្មភាពផ្ទុយ ពីប្រភេទទិដ្ឋាការដែលបានអនុញ្ញាត”។

ផ្ទាំងពាណិជ្ជកម្ម

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «ខ្ញុំគាំទ្រទាំងនូវការលើកឡើង របស់លោកឧ. ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានហាមប្រាម បុគ្គលអួត ថាមេធាវីអន្តរជាតិរូបនេះ មិនឱ្យចូលខ្មែរមួយជីវិត»។

លោកសយ សុភាព ក៏បានរំលឹកថា លោកធ្លាប់បានព្រមានបុគ្គលមេធាវីរូបនេះកាលពីថ្មីៗកន្លងមក នូវទង្វើរបស់គេដែលបានស្តែង មិនគប្បីចំពោះ រដ្ឋអធិបតេយ្យកម្ពុជា ហើយថាមិនត្រូវឱ្យ មានវត្តមាននៅកម្ពុជាទៀតទេ។
https://dap-news.com/national/2021/12/08/204827/

ក្នុងឱកាសនេះ លោក សយ សុភាព បានក្រើនរំលឹកដល់បុគ្គលបរទេសណា ដែលព្រហើនចំពោះប្រជាជន និងរដ្ឋអធិបតេយ្យកម្ពុជា ត្រូវតែបណ្តេញចេញ និងបំរាមមិនឱ្យចូលកម្ពុជាឡើយ រាប់ទាំង អាឡិច ជនជាតិ អេស្បាញផងដែរ។

To Top
×