ព័ត៌មានជាតិ

មេប៉ូលិស ខេត្ដបន្ទាយមានជ័យ ប្រកាស ចាត់ វិធានការ ផ្លូវ ច្បាប់ ចំពោះកងកម្លាំង ប្រើប្រាស់រថយន្ដចង្កូត ស្ដាំមិនចុះបញ្ជី

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ បានណែនាំដល់កងកម្លាំង ដែលប្រើប្រាស់រថយន្ដចង្កូតស្ដាំ ត្រូវយកទៅចុះបញ្ជី ចូលជាសម្បត្ដិរដ្ឋ ហើយ ចំពោះជនណា ដែលលួចបន្លំប្រើប្រាស់ស្លាក លេខនគរបាល នឹងត្រូវអនុវត្ដន៍វិធានការ តាមច្បាប់មិនអាច លើកលែង ។

យោងតាមរយៈគេហទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឱ្យដឹងថា លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាល ខេត្ដបន្ទាយមានជ័យ បានថ្លែងក្នុងការដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយវិធានការ ទប់ស្កាត់រថយន្ដចង្កូតស្ដាំ និងបិទវគ្គមេរៀន លំហាត់របៀប នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ថា វិន័យនាំមកនូវសេក្ដីថ្លៃថ្នូរ សិក្ខាកាម នគរបាលទាំងអស់ក្រោយបញ្ចប់វគ្គលំហាត់ របៀបរយៈពេលខ្លីនេះ ត្រូវយកចំណេះដឹង ទៅប្រើប្រាស់ជាប្រយោជន៍ នៅតាមអង្គភាពរៀងៗខ្លួនឱ្យមានប្រសិទ្ធិភាព ។

លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ ក៏បានណែនាំដល់កងកម្លាំង ដែលប្រើប្រាស់រថយន្ដចង្កូតស្ដាំ ត្រូវយកទៅចុះបញ្ជីចូលជាសម្បតិ្ដរដ្ឋឱ្យបានត្រឹមត្រូវ និងត្រូវដឹងពីច្បាប់ នៃការប្រើប្រាស់រថយន្ដស្លាក លេខនគរបាល ។ លោកបញ្ជាក់ថា ចំពោះមន្ត្រីនគរបាល ឬជនណាដែលលួចបន្លំ ប្រើប្រាស់ស្លាកលេខ នគរបាល ក្រុមការងារបង្ការ បង្រ្កាប នឹងអនុវត្ដន៍វិធានការ តាមច្បាប់ ៕

To Top