ព័ត៌មានជាតិ

អាមេរិករករឿងខ្មែរ​ លើបញ្ហាមូលដ្ឋាន​​ទ័ព​រាម គឺជាការតថ្លៃ (Video)

ភ្នំពេញ​៖ លោក សយ​ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកការរឿង មិនចេះចប់មិនចេះហើយ លើបញ្ហាមូលដ្ឋាន​​ទ័ព​រាម ពីសំណាក់សហរដ្ឋអាមេរិក គឺជាការតថ្លៃជាមួយខ្មែរ។ ក្នុងន័យបង្កប់លោកបានផ្ដាំទៅ អាមេរិកថាកំពុងចាញ់ល្បិច សត្វស៊ុចហើយ។

ការលើកឡើងរបស់ លោក សយ សុភាព បែបនេះបន្ទាប់ពីការចុះផ្សាយ នៅលើបណ្ដាញសារព័ត៌មាន ដែលប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា (អាស៊ីសេរី RFA)  ដោយលើកឡើងថា «ស្ថាប័ន​​​ស្រាវជ្រាវ​​យុទ្ធសាស្ត្រ​អាមេរិក​ថា ការ​​បូម​ខ្សាច់​​ស្ដារ​​ជម្រៅ​​ទឹក​​នៅ​​មូលដ្ឋាន​​ទ័ព​រាម​ បម្រើ​​ប្រយោជន៍​​កម្ពុជា​​-​​ចិន​»។

សូមរំលឹកថា ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនៅក្រុងព្រះសីហនុ កាលពីចុងឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា «ហើយខ្ញុំមិននិយាយបន្តទៅទៀត អារឿងកំពង់ផែរាម ខ្ញុំបានប្រាប់ទៅ ទៀ បាញ់ ឲ្យឈប់និយាយរឿងកំពង់ផែរាម ។ អ្នកសុំទៅទស្សនកិច្ចអី មិនបាច់ឲ្យទៅទៀតទេ ព្រោះកំពង់ផែរាម មិនមែនជា កន្លែងចោរលួច ចោរប្លន់ទេ អ្នកឯងចង់ថាម៉េចថាទៅ» ។

ក្នុងការវាយប្រហារ ដដែលជាដដែលនេះ ត្រូវបានអ្នកវិភាគ មើលឃើញថា ក្នុងន័យតែមួយគត់ គឺប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ រួមទាំងកម្ពុជា តែប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

ជុំវិញករណី មូលដ្ឋាន​​ទ័ព​រាមនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោក សយ សុភាព បានលើកឡើងយ៉ាងដូច្នេះថា «របៀបតថ្លៃរបស់អាមេរិកជាមួយកម្ពុជា។ និយាយត្រង់ៗទៅ កុំចាំបាច់រករឿងហើយ ចង់បាននេះចង់បាននោះ»។

លោក សយ សុភាព បន្តថា «ចរិករបស់អ្នកឯង (អាមេរិក) មិនខ្វល់ អ្នកណាជាប់គុកទេ សំខាន់ផលប្រយោជន៏។ អ្នកជាប់គុកដោយអាមេរិក ភ្ញាក់ខ្លួនឡើង ហើយអ្នករត់ចោលស្រុក ក៏ល្មមៗបានហើយ»។ 

លោកគួសបញ្ជាក់ថា «នេះជាពេលខ្មែរកសាងស្រុក ចង់អាណាថាស្អីថាទៅ អាមេរិកអើយ អ្នកឯងឆ្កួត ចាញ់ល្បិច សត្វស៊ុចហើយ»។

សូមបញ្ជាក់ថា នេះមិនមែនជាលើកដំបូងនោះទេ ដែលសហរដ្ឋអាមេរិក តាមរយៈបណ្ដាញផ្សព្វផ្សាយរបស់ខ្លូន តែងតែធ្វើការវាយប្រហារលើកម្ពុជា មិនឈប់មិនឈរ ដោយយកលេសនេះឬលេសនោះ មកដាក់បន្ទុកលើរាជរដ្ឋាភិបាល ដឹកនាំដោយរដ្ឋបុរសសន្តិភាព សម្ដេចតេជោ ហ៊ុន សែន។

To Top
×