ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម ទទួលបានការវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសទី៤

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្ត អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ (ដូសជំរុញ) នៅសាលាខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត តំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលខិតខំស្វែងរកវ៉ាក់សាំង យ៉ាងច្រើន សម្រាប់ចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីការពារខ្លួនឲ្យរួចផុត ពីការឆ្លងរាលដាលនៃកូវីដ-១៩ ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា គិតត្រឹម ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានចាក់វ៉ាក់សាំងដូសទី១ សរុប ៨៤១,៩៥២នាក់ និងដូសទី២ សរុប ៧០៤,៩៤៧នាក់ , និង ដូសទី៣ សរុប ៣១៤,៤៤៦នាក់ ៕

To Top