ព័ត៌មានជាតិ

ជម្រះបុរសជាប់ចោទម្នាក់ ពាក់ព័ន្ធអំពើឃាតកម្មគិតទុកជាមុន ដោយយក​សំាងចាក់ដុតសម្លាប់បុរសម្នាក់ នៅខេត្តកំពង់ចាម

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជំម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ម្នាក់ ជាប់ពាក់ព័ន្ធអំពើ ឃាតកម្មគិតទុកជាមុន ដោយយកសាំង ចាក់ដុតបុរសម្នាក់ បណ្ដាលឱ្យស្លាប់ យ៉ាងអាណោចអាធម នៅហ្នឹងកន្លែង ប្រព្រឹត្តនៅបន្ទាប់ជួល ភូមិ៦ សង្តាត់ វាលរង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីអំឡុង ឆ្នាំ ២០១៤ ។

លោក ស៊ិន វិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានអោយដឹងថា ជនជាប់ចោទ មាន ឈ្មោះ ហេង ម៉ារ៉ែន ភេទ ប្រុស អាយុ ៥១ ឆ្នាំ រីឯ ជនរងគ្រោះ មានឈ្មោះ គុជ សុផាត ភភេទប្រុស អាយុ ៤៨ ឆ្នាំ មានទីលំនៅ នៅបន្ទាប់ជួល ភូមិ៦ សង្តាត់វាលរង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ហេង ម៉ារ៉ែន ត្រូវបានសាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ៣០ ឆ្នាំ និង បង្គាប់អោយសងសំណងជម្ងឺចិត្តដល់ ប្រពន្ធជនរងគ្រោះ( ជាភាគីដើមបណ្ដឹង) ចំនួន ៤០ លានរៀល។ តែ គាត់ ប្តឹងឧទ្ធរណ៍។

ផ្ទាំងពាណិជ្ជកម្ម

ជនជាប់ចោទត្រូវបានជាប់ចោទពីបទ: ឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ និង ត្រូវបានសមត្ថកិច្ច ចាប់ ខ្លួន កាលពីថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០១៤ នៅសង្តាត់វាលរង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សំណរឿងក្តីនេះ, សាលាឧទ្ធរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា នៅថ្ងៃទី ១៥ ខែ កុម្ភះ ឆ្នាំ ២០២២ ៕

ដោយ គា លីហ្សា

To Top