មេរៀន យូហ្គោស្លាវីនិង អុីរ៉ាក់ ជាបទពិសោធន៏ប្រវត្តិសាស្រ្តមួយ ដ៏ ជូចត់បំផុតសំរាប់គ្រប់អ្នកដឹកនាំរួមតាំងពួកអ្នកដឹកនាំយោធាថ្មី របស់ភូមា ផង!
កត្តាភូមិសាស្រ្តនយោបាយ និង បញ្ហាជនជាតិ គឺជាបច្ទយ័មួយដ៏លំបាក និង ស្មុគ្រស្មាញបំផុតក្នុងការធ្វេីអោយប្រទេស ភូមាពុំមាន សន្តិភាព និង ស្ថេរភាព រហូតមកដល់ ថ្ងៃនេះ !
ក្នុងបុព្វបទមួយនេះទេីបកត្តាយោធាភិបាល និង បច្ទយ័ផលប្រយោជន៏ ជនជាតិជាអាទិភាពក្នុងរាល់កិច្ចការចម្បង. សំរាប់អ្នកនយោបាយភូមា គ្រប់រូប ពេលទ្បេីងកាន់ អំណាច នោះ !
ជៀសវាងការជាន់ដានប្រវត្តិសាស្ត្រ ដែល ភូមាមានទីតាំង ក្នុង បណ្តាសារភូមិសាស្ត្រនោះ !
ភូមាមាន ១៣៥ ជនជាតិ ដែលក្នុងនោះមាន ជនជាតិធំ ៗ ដូចជា Shan , Chin , Karen , Kachin , Arakan , Kayin , Kayah , Mon ដែលពួកនេះ មានដែន ដី និងមាន កងកម្លាំងប្រដាប់ដោយទ្បែក និងមានជំនឿសាសនាផ្សេងៗ ពីគ្នា ដែលជាហេតុបច្ចយ័ក្នុងការធ្វេីឱ្យពួកនេះមានការទាមទារបំបែក រដ្នបង្កេីតប្រទេសផ្សេងពីគ្នា។ ឈរលេី មូលដ្នាននេះទេីប រដ្នធម្មនុញ្ញ ដំបូង របស់ ភូមានាឆ្នាំ ១៩៤៧ បាន ដាក់ឈ្មោះ ឱ្យប្រទេសភូមាថាសហពន្ធ័ សាធារណរដ្នសង្គមនិយមភូមា ! ដោយមិនប្រកាន់យក លទ្ធិប្រជាធិបតេយ្យសេរីនោះទេ តែការគ្រប់គ្រង់ប្រទេសដោយផ្អែកមកលេី កម្លាំងប្រដាប់អាវុធ និង មិនអនុញាត្តិឱ្យមាន គណបក្សប្រឆាំងទ្បេីយ។
អស់រយៈកាលនៃការកាន់អំណាច ដឹកនាំប្រទេស ដោយគណះបក្ស NLD ដែលមានលោកស្រី Aung San Suu Kyi ជាប្រធាននោះ ក៏ពុំបានធ្វេីឱ្យស្ថានភាពរួមរបស់ ភូមា មានដំណេីររលូនទៅមុខបានល្អក៏ដោយសារកត្តា ធ្វេីឱ្យជនជាតិទាំងមានការស្មេីភាព និងយុត្តិធម៏ដែលជាហេតុបច្ចយ័ធំក្នុងការមិនអណោយផងដល់ដំណេីរ roadmaps ក្នុងគោល នយោបាយ ដែលលោកស្រី ត្រូវ ដឹកនាំ ភូមា ទៅកាន់ វឌ្ឍនភាព សំបូររុងរឿង. ដូចNLD បានសន្យាហេីយទន្ទឹមនេះ វិបត្តិ ជនជាតិ Rohingya ក៏បានធ្វេីឱ្យលោកស្រីបាត់ត្រីវិសយ័ ក្នុងការដឹកនាំព្រោះក្នុងករណី បេីដោះស្រាយ មានភាព អនុគ្រោះ ដល់ ពួកRohingya ដេីម្បីបំពេញចិត្តពួកអ្នកខាងក្រៅយកចិត្តពួកលោកខាងលិច អំពេីរនេះជាយថាភាព និងធ្វេីឱ្យលោកស្រី ប្រែក្លាយទៅជា សត្រូវ របស់ជាតិ ឯង វិញ។
ភាពស្មុគ្រស្មាញដោះមិនចេញ ជាយូយារណាស់មកហេីយនេះ. អាចកេីតមកពី គោលគំនិតនិង ឧបាយកលនយោបាយរបស់ ពួកចក្រពត្តិ អង់គ្លេស និង ពួកហ្វាក់សុីស ជប៉ុនពេលដែលមហាអំណាចទាំងពីរនេះ. ធ្វេីការ ត្រួតត្រា មកលេី ភូមា. ដែលតែងតែ ប្រេីប្រាស់នយោបាយបំបែកបំបាក់ដេីម្បីត្រួតត្រាមកលេី សង្គមភូមានោះគួមផ្សំទៅនឹង ភូមិសាស្ត្រ នយោបាយ ផង ។
ជាតថាភាព ពុំមែនដោយសារមាន ការរដ្នប្រហារយោធា នៅថ្ងៃ ១ កុម្ភៈ២០២១ នោះទេដែលនាំឱ្យភូមា មានភាព វឹកវរអស្ថេរភាព ដូចថ្ងៃនេះ ទេព្រោះបេីបន្តទុកឱ្យលោកស្រីAung San Suu Kyi ដឹកនាំ ប្រទេស ភូមា ទៀតច្បាស់ជានិងធ្វេីឱ្យភូមា ធ្លាក់ជ្រៅទៅ ៗក្នុងវិបត្តិជាតិដែលជាហេតុចម្បងនាំឱ្យប្រទេស ភូមិផងពិសេស គឺ ថៃនេះឯងបន្តទទួលយកនូវផលចំណេញ ពីការបែកបាក់ជាតិ របស់ភូមានេះ ! ទេីបនាំឱ្យពួកយោធា សំរេចទ្បេីងកាន់អំណាចទៅ។ ហេីយជាអកុសលផង ដែរ លោក Aung San ដែលជា ឱពុក របស់របស់ លោកស្រី Aung San Suu Kyi ក៏ពុំមែនជាជនជាតិភូមា ផងដែរទេីបគាត់ខ្នះខ្នែងរៀបចំធ្វេីឱ្យបាន កិច្ចព្រមព្រៀង Panlong ដែលជាផលប្រយោជន៏ ដល់គ្រប់ជនជាតិ ដែលមាននៅ ភូមាតែខុសចិត្តទៅនិង ជនជាតិ ភូមា ភាគច្រេីន នោះ។
ពិតមែនតែក្រុម NLD របស់លោកស្រី Aung San Suu Kyi បានរួមគ្នាជាមួយ ពួក ឧទ្ទាមជនជាតិបង្កេីតទ្បេីង នៅ រដ្នាភិបាលបង្រួបបង្រួមជាតិមួយ ( National Unity Government- NUG ) ដេីម្បីធ្វេីការតសូ៍ មតិនិង ប្រដាប់ អាវុធ ក៏ដោយក៏ក្រុមប្រដាប់អាវុធតសូ៍ ធំៗ ជនជាតិ ដូចជា ពួក Arakan – AA. , KIA , MNDAA , FPNCC , ULA ក៏យល់ថា. NLD លែងមានការដឹកនាំល្អពិតមែនតែពួកនេះ ទទួលបានសំទ្បេងឆ្នោះ គាំទ្រច្រេីនក៏ដោយ។ ក្រុមដឹកនាំ មួយភាគធំរបស់ NLD មាន អាយុច្រេីនចាស់ហេីយ អនាគតរបសពួក NLD ពុំអាចធ្លេីយតប ទៅនឹងការរំពឹង
របស់ប្រជាពលរដ្ន ភូមា ដូគោលបំណងបាន! ដូច្នោះNLD គួរមានជួរថ្នាក់ ដឹកនាំថ្មីក្មេងស្រប តាមអត្ថប្រយោជន៏ របស់ ប្រជាជាតិ ភូមាទាំងមូល។
បរិបទ ដែលភូមាបន្តប្រឈម នោះរួមមាន :
សង្គ្រាមរាំរៃមក្នុងស្រុកដែលជាជម្ងឺ ប្រចាំកាយមិនអាចព្យាបាលបាន !
ភូមាខាងក្រោយវាំងននសិទ្ធិមនុស្ស ប្រជាធិបតេយ្យសេរីពហុបក្ស ស្អីនោះ !
ជាភូមិសាស្ត្រនយោបាយចិន មិនអនុញ្ញត្តិឱ្យភូមា ស្ថិតក្នុងតារាវិថីឥទ្ធិពល របស់លោកខាងលិច !
Aung San Suu Kyi ជាអ្នកនយោបាយ មានជំហរមិន ច្បាស់លាស់ និងដាច់ខាត !
Min Aung Hlaing ឧត្តមសេនីយ៏ ពុំមានឈ្មោះបោះសម្លេង តែមានអំណាច នៅខាងក្រោយវាំងនន!
Aung San Suu Kyi និង Min Aung Hlaing នរណាដេីរតាមអាមេរិក !
នរណាដេីរតាមចិន !
អ្នកចំណេញច្រេីនជាងគេក្នុងរឿងបែក បាក់ ភូមាគឺ អ្នកភូមិផង ថៃ នេះឯង !
រឿង ភូមាសូមឱ្យប្រទេសខាងក្រៅ កុំលូកដៃចូលកូកូរ ក្នុងផលប្រយោជន៏សួនតួរ! ចំពោះមុខអាមេរិកទាល់ច្រកព្រោះអាមេរិកគ្មានអីក្រៅពី ការដាក់ទណ្ឌកម្ម។
គោលនយោបាយធំពី BRI និង Indo-Pacific បានជួបប្រស្រយ័គ្នា លេីទឹកដី ភូមា ។
ដំណោះស្រាយមួយគត់ដែលអាចទទួលយកបាន គឺចិន ជួយនិយាយឱ្យក្រុមយោធាដោះលែង លោក ស្រី Aung San Suu Kyi ហេីយ រួមគ្នាបង្កេីត រដ្នាភិបាលចំរុះមួយ ដោយមានសមសភាព ៥០/៥០ ស្មេីគ្មា! ទុកលោក Min Aung Hlaing ធ្វេីជាប្រធានាធិបតី ហេីយលោកស្រី Aung San Suu Kyi ធ្វេីជា អនុប្រធានាធិបតីដោយអ្នកតាំង រួមគ្នាដឹកនាំ ប្រទេសរហូតដល់ ឆ្នាំ ២០២៥ដែលពេលនោះ សភាពការណ៏ក៏មានភាពធូស្រាល លោក Min Aung Hlaing ក៏នៅមានមុខមានមាត់រក្សាបានកិត្តិយសដោយទ្បែកនេះក៏កិតិយស ចុងក្រោយរបស់លោកស្រី Aung Sann Suu Kyiផងដែរព្រោះលោកស្រី ក៏មាន វ័យចាស់សមនិងការចូលសំរាក នយោបាយ!
ប្រទេសភូមាលែងជាយូហ្គោស្លាវី ឬ អុីរ៉ាក់ទៀត ! ជាតិភូមា សំបូររុងរឿងក្រោម គោលនយោបាយ BRI ដែលជាភាពជាក់ស្ដែង ប្រាកដនិយម របស់របត់សហសមយ័នោះ។ ដោយៈ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្ត្រនយិបាយ