ព្រៃវែង ៖ អ្នកឧកញ៉ា (លោកគ្រូ ម៉ាលី សា ម៉េត តំណាងដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្យប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល ជាមួយសមាជិក សមាជិកា មកពីបណ្តាអតីតគណបក្សសង្រ្គោះជាតិ ក្នុងខេត្តព្រៃវែង ចំនួន១០០៨ នាក់ នៅស្រុកមេសាង ស្រុកពាជរ បានស្ម័គ្រចិត្តចូលរួបរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជា ជាមួយក្តីរំពឹងបានរួមចំណែក កសាងសង្គមកម្ពុជា ឱ្យកាន់តែប្រសើរក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា។
លោកស្បោង សារ៉ាត បានលើកឡើងថាក្នុងនាមប្រធាន គណៈកម្មាធិការគណបក្ស ប្រជាជនខេត្តព្រៃវែង លោកបានអំពាវនាវ ដល់បងប្អូនសមាជិកសមាជិកាថ្មី ជាង ១ពាន់នាក់ សូមឱ្យបងប្អូនខិតខំអំពាវនាវ ដល់បងប្អូនដទៃទៀត ដែលមិន ទាន់បានដឹង មិនទាន់បានយល់ ចូលមករួមរស់ នឹងកសាងប្រទេសជាតិ យើងទាំងអស់គ្នា ពិសេសនៅក្នុងមូលដ្ឋាន នាឱកាស នៅពេលខាងមុខនេះ យើងមានរៀប ចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ សូមឱ្យសមាជិកថ្មីទាំងអស់ ទៅចូលរួមបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនឲ្យបានទាំងអស់គ្នា ដើម្បីឲ្យក្រុមប្រឹក្សាឃុំសង្កាត់ ដែលតំណាងឱ្យគណបក្សប្រជាជនកម្ពុជា របស់យើងមាន លទ្ធភាពគ្រប់គ្រាន់ ក្នុងការដឹកនាំនិងអភិវឌ្ឍន៍មូលដ្ឋានរបស់យើង អោយមានការរីកចម្រើន ។
លោកក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នាដើម្បីសហគមន៍យើង មានភាពស៊ាំនឹងជំងឺមួយនេះ នឹងបន្តអនុវត្តវិធានការ សុខាភិបាល ៣កុំនិង៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជាពិសេសត្រូវរៀន រស់តាមគន្លងប្រក្រតីភាពថ្មី នៃបរិបទជំងឺកូវីដ-១៩។
អ្នកឧកញ៉ា លី សាម៉េត បានគូសបញ្ជាក់ក្នុងពិធីនោះថា ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបំផុត ពីព្រោះបច្ចុប្បន្ននេះមិនមានគណបក្ស នយោបាយណាមួយ ដែលមានគោលនយោបាយច្បាស់លាស់ ក្នុងការដឹកនាំប្រទេសជាតិ ដូចគណបក្សប្រជាជន កម្ពុជាឡើយ ពោលគឺពួកគេធ្វើ នយោបាយដើម្បីផលប្រយោជន៍បក្ខពួក ក្រុមគ្រួសារ និងបម្រើបរទេសតែប៉ុណ្ណោះ ដោយមិនបានគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនប្រជាពលរដ្ឋជានិច្ច ។
អ្នកឧកញ៉ា បានបញ្ជាក់ទៀតថា «យើងមានអ្វីៗដូចសព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យទេ តែវាជាជោគវាសនាដ៏ល្អដែលប្រទេសកម្ពុជា មានសម្ដេចតេជោហ៊ុនសែនប្រធាន គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ដោយសម្ដេចមិនដែលធ្វើឱ្យប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈមានការខកចិត្តម្ដងណាឡើយ»។
អ្នកឧកញ៉ា លី សាម៉េត សូមថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅ ចំពោះបងប្អូននិង ជំនួសមុខឲ្យសម្ដេចតេជោ នាយករដ្មមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីថ្លែងអំណរអរគុណ ចំពោះបងប្អូនកូនក្មួយជាទីគោរព ជាស្រលាញ់ ស្រលាញ់ ដែលបានមករួមរស់ជាមួយគណបក្យ ប្រជាជនកម្ពុជា។ហើយបានគូសរំលេចទៀតថា កន្លងទៅទោះបីក្រុមប្រឆាំង ប្រឹងប្រែងបង្កភាពវឹកវរ និងចលាចលយ៉ាងណាក្តី តែភាពខ្លាំង នៃការដឹកនាំរបស់សម្តេចតេជោ បានបន្តកម្ចាយក្រុមទុច្ចរិតទាំងនោះ រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។
អ្នកឧកញ៉ា ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបន្តគាំទ្រ បេក្ខភាពសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅគ្រប់អាណត្តិ និងសូមគាំទ្របេក្ខភាព លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត និងសូមប្ដេជ្ញាគាំទ្រជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិទាំងអស់ ៕