ភ្នំពេញ ៖ តាមការអញ្ជើញ របស់ឥណ្ឌូណេស៊ី គឺប្រទេស ៦ រួមមាន Brunei Singapore Vietnam Malaysia Philippines និង Indonesia នឹងរួមគ្នាប្រជុំនៅខែក្រោយស្តីពី សមុទ្រចិនខាងត្បូងនៅ ឥណ្ឌូណេស៊ី ដោយពុំបានអញ្ជើញ ប្រទេស៤ទៀត ចូលរួមទេស្រប ពេលដែលនៅខែមុននេះ សហរដ្ឋអាមេរិក បានបដិសេធ មិនទទួលស្គាល់ ផែនទីអណ្តាតគោរបស់ចិននៅលើ សមុទ្រចិនខាងត្បូងនោះ ។
តាមការវិភាគក្នុងកិច្ចប្រជុំនេះប្រទេស ទាំង៦ប្រហែលនឹងដើរតាម អាមេរិក ក្នុងការប្រកាសមិនទទួលផ្លូវ 9 dash lines នេះផងដែរ។ ចិនកំពុងតាមដាន កិច្ចប្រជុំនេះយ៉ាងយក ចិត្តទុកដាក់ ព្រមទាំងឥតសប្បាយចិត្ត ចំពោះគំនិតផ្តួចផ្តើមនេះ ។ ក្រោយពីកិច្ចប្រជុំនេះអ្វី ដែលនិយាយពីមុនថា អាស៊ាន និងបែកទៅជាពីរនោះ គឺអាស៊ានទឹកសមុទ្រ និង អាស៊ានដីគោក បានលេចទ្បើងយ៉ាងពិតប្រាកកមែន ។
ក្នុងបញ្ហានេះ អាមេរិក ចាប់មានសន្លឹកបៀលេងទៀតនៅក្នុង តំបន់ព្រោះនេះ ជាគំនិត ប្រឆាំងរបស់ពួកអាស៊ានពុំមែន ជាអ្នកប្រឆាំងមកពីក្រៅតំបន់ទ្បេីយ ដោយសន្លឹកបៀមួយនេះ អាចជាកម្លាំង បន្ថែមក្នុងការគួបផ្សំជាមួយរឿងតៃវ៉ាន់ផងទៅជាទម្ងន់ ក្នុងការយកមកប្រឆាំង ចិន។
ជាការពិតពួកអ្នកភូមិសាស្ត្រនយោបាយ បានរក្សាទុកសន្លឹកបៀមួយនេះរហូត ដល់ឆ្នាំ២០២២ ពេលដែលកម្ពុជាធ្វើជា ប្រធានប្តូរវេនអាស៊ានទើបយកចេញ មកលេងព្រោះនេះ អាចជាលេច នយោបាយ មួយដ៏ធំព្រួញមួយបាញ់ បានចាបពីរ ដោយពួកនេះ មានបំណងពិត ប្រាកដក្នុងការធ្វើឱ្យកម្ពុជា មិនជោគជ័យក្នុងថានៈ ជាប្រធាន អាស៊ានបន្ទាប់មក គឺរួមគ្នាចូលរួមកកូរខ្មែរ លើបញ្ហារស៊ើប កំពង់ផែ រាម និង តារាសារគរដោយមាន ប្រទេសមួយស្ថិត នៅក្បែរកម្ពុជាមិនសប្បាយចិត្ត ដោយឃើញខ្មែរ មានការវិវត្តន៏រីកចំរើនបែរទៅជាចាត់ទុក ការកសាងកំពង់ផែរាមដោយចិនគឺជាការគំរាមគំហែងដោយផ្ទាល់ មកលើខឿនសន្តិសុខ និង សុវត្តិភាពរបស់គេ និង មកលើ តំបន់ ផង ( sic ) ។
ដោយៈ លោក ហើស សិរីធន អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយ