ព័ត៌មានជាតិ

រាជរដ្ឋាភិបាល តែងតាំងសមាសភាព គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានតែងតាំងសមាសភាព គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដោយមាន លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើជាប្រធាន និងមានអនុប្រធាន ៤រូប ព្រមទាំងមានសមាជិក ជាច្រើនរូបផ្សេងទៀត។

យោងតាមសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ថ្មីៗនេះ បានឲ្យដឹងថា រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី, រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋមន្ដ្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែង ក្នុងប្រការ១ ខាងលើ ត្រូវទទួលបន្ទុក អនុវត្តសេចក្ដីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

To Top