ព័ត៌មានជាតិ

យុវតីសិស្សសាលា ធ្លាក់ពីលើម៉ូតូ ចូលរថយន្តស៊ីទែនដឹកជ័រកៅស៊ូ កិនចំក្បាលស្លាប់ភ្លាមៗ

ភ្នំពេញ ៖ យុវតីជាសិស្សសាលាម្នាក់ បានស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូ បណ្តាលឲ្យធ្លាក់ចូលរថយន្តស៊ីទែន ដឹកកៅស៊ូធ្វើផ្លូវ កិនចំក្បាល កាលពីវេលាម៉ោង០៦និង៥០នាទី ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកC125 ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1V.7876 បើកបរដោយឈ្មោះហឿម តុង ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាសិស្សសាលា) បើកឌុបឈ្មោះហ៊ុន រត្នសុលីន ភេទស្រីអាយុ១៦ឆ្នាំ ទីលំនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប (ជាសិស្សសាលា ស្លាប់) មានទិសដៅពីលិច ទៅកើតហើយធ្លាក់ ចូលរថយន្តស៊ីទែន ដឹកកៅស៊ូធ្វើផ្លូវ ពាក់ស្លាកលេខភ្នំពេញ3F3231 បើកពីកើតទៅលិច ។ ចំណែកអ្នកបើកបររថយន្តឈ្មោះសាក់ សម្អាត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិត្រពាំងសំរោង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (បច្ចុប្បន្ន ត្រូវនគរបាលឃាត់ខ្លួន) ។

ក្រោយកើតហេតុសមត្ថកិច្ចចុះធ្វើការវាស់វែងនិងប្រគល់សាកសពអោយឪពុកម្ដាយយកទៅធ្វីបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

To Top