ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញដាស់តឿន ឲ្យអនុវត្តវិធានការ សុខាភិបាល ទប់ស្កាត់កូវីដ១៩ ក្រោយឆ្លងកើនឡើង ដល់៣ខ្ទង់ក្នុង១ថ្ងៃ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានក្រើនរំលឹក ក្នុងការអនុវត្តវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ការចម្លង នៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញស្ថានភាពវិវត្តន៍ នៃមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ បាននិងកំពុងតែរីករាលដាល រហូតដល់មានកំណើន លេខ៣ខ្ទង់ ដែលប្រការនេះ គួរឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ។

ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការក្រើនរំលឹក ដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវពិនិត្យ និងអនុវត្តនូវការណែនាំថ្មី ៤ចំណុច ដែលមានខ្លឹមសារ ក្នុងសេចក្តីណែនាំ របស់រដ្ឋបាល រាជធានីភ្នំពេញ ដូចខាងក្រោម៖

To Top