ព័ត៌មានជាតិ

AHF នឹងរៀបចំទិវាស្រោម អនាម័យ អន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ ការបង្កើតសញ្ញាអារម្មណ៍ សម្រាប់ស្រោមអនាម័យ

ភ្នំពេញ ៖ អង្គការមូលនិធិ ថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ នឹងរៀបចំទិវា ស្រោមអនាម័យអន្តរជាតិ ឆ្នាំ២០២២ ក្រោមប្រធានបទ «ការបង្កើតសញ្ញាអារម្មណ៍ សម្រាប់ស្រោមអនាម័យ» ខណៈទិវានេះរៀបចំឡើង តាមបណ្តាញសង្គម និងរៀបចំដោយផ្ទាល់ នៅខេត្តព្រះសីហនុ។

បើតាមការបញ្ជាក់ របស់ AHF ការសន្ទនាពីផ្លូវភេទ ដោយប្រើសញ្ញាអារម្មណ៍ បានក្លាយជារឿងដែលគេបានប្រើទូទៅ ។ ពិភពលោក បានត្រៀមខ្លួន រួចជាស្រេច សម្រាប់សញ្ញាអារម្មណ៍ សម្រាប់ស្រោមអនាម័យ ក្រោយពីឃើញថា មានស្ថិតិដ៏គួរឲ្យព្រួយបារម្ភ មួយចំនួនដូចជា៖ មនុស្សប្រមាណ ១លាននាក់ នៅទូទាំងពិភពលោក បានឆ្លងមេរោគកាមរោគ (STI) ជារៀងរាល់ថ្ងៃ ហើយនៅតែមានការចម្លង មេរោគអេដស៍ថ្មី ចំនួន១.៥ លានជារៀងរាល់ឆ្នាំនៅជុំវិញពិភពលោក និងសកលលោក។ ដូច្នេះឃើញថា គ្មានពេលណាល្អជាង ទិវាស្រោមអនាម័យ អន្តរជាតិ (ICD ) នោះឡើយ ដើម្បីប្រែក្លាយសញ្ញាអារម្មណ៍ សម្រាប់ស្រោមអនាម័យ ឲ្យចេញជារូបរាងពិត ។

យុទ្ធនាការសញ្ញាអារម្មណ៍នេះ ក្រុមការងាររបស់ AHF មកពីប្រទេសជាច្រើន ធ្វើប្រតិបត្តិការ និងរៀបចំព្រឹត្តិការណ៍ ទិវាស្រោមអនាម័យ អន្តរជាតិដ៏គួរឲ្យរំភើប និងផ្តល់ព័ត៌មានយ៉ាងក្បោះក្បាយពីសុវត្ថិភាព គឺ ស៊ិចស៊ី និងតែងតែទាន់សម័យ។

សូមបញ្ជាក់ថា ទិវាស្រោមអនាម័យអន្តរជាតិ តែងតែមានភាពសប្បាយរីករាយ និងជាវិធី ដ៏ល្អមួយ ដើម្បីរំលឹកពិភពលោកថា ស្រោមអនាម័យនៅតែជាវិធីសាស្រ្ត ដ៏មានប្រសិទ្ធភាពបំផុត សម្រាប់ការពារការឆ្លងជំងឺ កាមរោគ រួមទាំងមេរោគអេដស៍ផងដែរ ៕

To Top