ព័ត៌មានជាតិ

នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនស្រ្តីម្នាក់ តាមដីការបស់ព្រះរាជអាជ្ញា ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា

ភ្នំពេញ ៖ កម្លាំងជំនាញ នគរបាលការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ បានស្រាវជ្រាវ ឃាត់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់ ឱ្យចាប់ខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កិបកេង និងក្លែងត្រា ។

ស្រ្តីដែលដែលត្រូវបានកម្លាំង នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននេះ មានឈ្មោះ ឡាច សុខអ៊ាង អាយុ៤០ឆ្នាំ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ស្ត្រីសង្ស័យរូបនេះ ត្រូវបានឃាត់ខ្លួននៅ AMAZONE ជិតផ្សារឃ្លាំងរំសេវថ្មី ក្នុងខណ្ឌសែនសុខ។

បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

To Top