នយោបាយ

សម្តេច ស ខេង ដាស់តឿន មេឃុំ ស្មៀន ប៉ុស្ដិ៍នគរបាល មេភូមិ និងប៉ុស្ដិ៍សុខភាព ត្រូវបម្រើពលរដ្ឋ​ ឲ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ដោយសារតែឃើញសកម្មភាព របស់មន្រ្តីអាជ្ញាធរ នៅតាមមូលដ្ឋាន ហាក់មិនយកចិត្តទុកដាក់ លើសេវាសាធារណៈ ដល់ប្រជាពលរដ្ឋខ្លួន ក្នុងនាមជាអាណាព្យាបាលនោះ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឆ្លៀតក្នុងឱកាសអញ្ជើញ ជាអធិបតីភាព បូកសរុបលទ្ធផល នៃអង្គសន្និបាតក្រសួង នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បានដាស់តឿនក្រើនរំលឹកជាថ្មីម្តងទៀត ដល់មេឃុំ ស្មៀន ប៉ុស្ដិ៍នគរបាល មេភូមិ និងប៉ុស្ដិ៍សុខភាព ត្រូវបម្រើសេវាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពខ្ពស់។

សម្ដេច ស ខេង បានថ្លែងបន្តថា ប៉ុស្ដិ៍នគរបាល និងមន្ដ្រីនៅមូលដ្ឋានទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ តាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ។

សម្ដេច បានណែនាំអភិបាលរាជធានី-ខេត្តថា “ត្រូវយកចិត្តទុកដាក់ចំពោះ មេឃុំ, ស្មៀនឃុំ, ប៉ុស្ដិ៍នគរបាល, មេភូមិ និងប៉ុស្ដិ៍សុខភាព ដើម្បីឲ្យពួកគាត់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដោយមានប្រសិទ្ធភាពខ្ពស់” ។

សម្ដេចបន្ដថា ជាពិសេស ធ្វើយ៉ាងណាឲ្យប៉ុស្ដិ៍នគរបាល ជាប៉ុស្ដិ៍នគរបាលរបស់ប្រជាពលរដ្ឋ ។ សម្តេចថា នៅពេលប្រជាពលរដ្ឋ ពឹងពាក់ធ្វើយ៉ាងណា កុំឲ្យពលរដ្ឋមានភាពភ័យខ្លាច ហើយមិនត្រូវគិតថ្លៃសេវា៕

To Top