ព័ត៌មានជាតិ

សម្តេចតេជោ មិនគាំទ្រឲ្យ តៃវ៉ាន់ ហុងកុង ស៊ីជាំង ទីបេ ផ្តាច់ខ្លួនពីចិនទេ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសមិនគាំទ្រឲ្យតៃវ៉ាន់ ហុងកុង ស៊ីជាំង និងទីបេ ផ្តាច់ខ្លួនពីចិននោះទេ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោបានមានប្រសាសន៍ថា “អ្វីដែលខ្ញុំនិយាយជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីថា ខ្ញុំមិនលើកទឹកឲ្យមានការផ្តាច់ខ្លួន(បំបែករដ្ឋទេ) ក៏មានន័យជូនគាំទ្រទៅចិនដែរ កុំឲ្យមានការលើកទឹកចិត្តផ្តាច់ខ្លួនពីសំណាក់ហុងកុង ពីសំណាក់តៃវ៉ាន់ ពីសំណាក់ទីបេ ពីសំណាក់ស៊ីជាំង គឺមានន័យដូចគ្នា” ។

ការថ្លែងប្រកាសមិនគាំទ្ររបស់សម្តេចដូចគ្នាទៅនឹងអ្វីដែលសម្តេចធ្លាប់លើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំកម្ពុជា គឺអត់គាំទ្រ អត់ទទួលស្គាល់កូសាវ៉ូ ផ្តាច់ចេញពីស៊ែងនោះដែរ ។ នេះជាគោលជំហររបស់កម្ពុជា ៕

To Top