ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ព្រះអង្គទាំងទ្វេ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងព្រះរាជដំណើរយាងទៅប៉េកាំង របស់ព្រះអង្គទាំងទ្វេនេះ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមមន្រ្តីកំពូលរបស់កម្ពុជាជាច្រើនរូប ក៏បានអញ្ជើញថ្វាយ ព្រះរាជដំណើរផងដែរ ៕





