ព័ត៌មានជាតិ

AHF នឹងប្រារព្ធទិវាអន្តរជាតិនារី នៅថ្ងៃ ៦ មីនា ដើម្បីបង្ហាញ ពីសមិទ្ធផលស្ត្រីដ៏រឹងមាំ ទូទាំងពិភពលោក

ភ្នំពេញ ៖ ដើម្បីបញ្ឈប់ភាពលំអៀង និងបំបាត់នូវភាព មិនច្បាស់លាស់ ការមាក់ងាយ និងការរើសអើង ដែលរារាំងស្ត្រី និងកុមារី ទូទាំងពិភពលោក ពីសក្តានុពល និង ជោគជ័យរបស់ពួកគេ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា នឹងរៀបចំទិវាអន្តរជាតិនារី (IWD) នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ នៅទីតាំងកសិដ្ឋានអមរៈ ដើម្បីអបអរសាទរ និង បង្ហាញពីសមិទ្ធិផល របស់ស្ត្រីរឹងមាំ និងជោគជ័យ ទូទាំងពិភពលោក ក៏ដូចជាការ ពិភាក្សារកដំណោះស្រាយ និងការផ្សព្វផ្សាយ បង្ហាញពីការ តស៊ូក្នុងជីវិតក្មេងស្រី ។

បន្ថែមពីលើព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងប្រព័ន្ធសង្គម ដែលរៀបចំ ដោយអង្គការ មូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) ប្រចាំកម្ពុជា ទិវានាឬីអន្តរជាតិ (IWD) ២០២២នេះ បានរៀបចំនៅក្នុងប្រទេសជាច្រើន នៃប្រតិបត្តិការរបស់ AHF ហើយក៏នឹងធ្វើយុទ្ធនាការ ប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានស្ត្រីជោគជ័យ មកពីគ្រប់ការិយាល័យ ទូទាំងពិភពលោក ។

ផ្ទាំងពាណិជ្ជកម្ម

រឿងដ៏គួរឲ្យកោតសសើរ ពីដំណើរផ្ទាល់ខ្លួន របស់ពួកគេ បានបង្ហាញពីរបៀប ដែលពួកគេបានធ្វើការដើម្បី «បឈ្ឈប់ភាពលំអៀង» ជំនះឧបសគ្គ និងជោគជ័យក្នុងជីវិត របស់ពួកគេទាំងអស់ ខណៈដែលមានការគាំទ្រ ដល់ស្រ្តីផ្សេងទៀត ។

សូមបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុត នៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុង ផ្តល់ការថែទាំ បែបវេជ្ជសាស្ត្រ ឬសេវាកម្មដល់មនុស្សជាង១លាន ៥ សែននាក់ នៅក្នុង៤៥ ប្រទេសទូទាំងពិភពលោក ដូចជានៅ សហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត ៕

To Top