ព័ត៌មានជាតិ

បង្ក្រាបការជួញដូរ គ្រឿងញៀនឆ្លងដែន ចាប់ខ្លួនខ្មែរ ៣នាក់ និងរឹបអូសគ្រឿងញៀន ជាង ២០គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការពីនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ព្រមទាំងមានការសម្របសម្រួល ពីលោក ស៊ិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានដំណើរកាស៊ើប និងស្រាវជ្រាវបង្ក្រាបការជួញដូរ គ្រឿងញៀនឆ្លងដែន ចាប់ខ្លួនខ្មែរ ៣នាក់ និងរឹបអូសគ្រឿងញៀន ជាង ២០គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើង ២គោលដៅផ្សេងគ្នា៖ គោលដៅទី១:នៅចំណុចផ្លូវបេតុង បុរីចំការដូង ផ្ទះលេខF៣០ ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ២នាក់ និងសាតុធាតុញៀន ប្រមាណជាង២០គីឡូក្រាម រួចឈានទៅឆែកឆេរ លំនៅឋាន។ គោលដៅទី២: នៅថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង១៩:៣០នាទី បានឆែកលំនៅដ្ឋាន ចំណុច ផ្លូវបេតុង ផ្ទះលេខ ៥៩៤ ក្រុមទី១៧ ភូមិព្រែករំាង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនស្រ្តីម្នាក់ និងដកហូតអាវុធខ្លី១ដើម។

លទ្ធផលសរុប ឃាត់ខ្លួនជនសង្ស័យ៣នាក់: ១-ឈ្មោះ វ៉ា ម៉េងហុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះហ៊ីម ឆេងហួរសុដាវី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ និង៣-ឈ្មោះ គង់ សុគន្ធារី ភេទស្រីអាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។

ចាប់យកវត្ថុតាង:​ -គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន (HEROIN) ចំនួន ៦០ដុំ ស្មើទម្ងន់សុទ្ធ ២១ គ.ក្រ ១៧៥.០៩ក្រាម។ អាវុធខ្លី១ដើម ម៉ាកឡុង១៩ និងមធ្យោបាយធ្វើសកម្មភាព រថយន្ត ម៉ាកព្រូស១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿង​ បញ្ជូនសាលាដំបូង​រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

To Top