ស្វាយរៀង ៖ មានអគ្គីភ័យ ឆេះផ្ទះលក់ចាប់ហ៊ួយមួយខ្នងបណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសដោយសារឆ្លងចរន្តអគ្គីសនីកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមិនាឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុច ភូមិត្រពាំងត្រាវ ឃុំញរស្រុកកំពង់រោទិ៍។
សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះឡុង សារី ភេទស្រីអាយុ៥៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ខណះរលាករងរបួសកំភួនជើង។ចំណែកសម្ភារ ដែលឆេះរងការខូចខាត រួមមានតូបធ្វើអំពីឈើប្រក់សង្គ័សី ទំហំ៤ម៉ែត្រគុណ និង១០ម៉ែត្រ ខូចខាតទាំងស្រុង។ ស្រាបៀរនិងទឹកផ្លែឈើសរុប ចំនួន៣០កេះទឹកសុទ្ធ៥០យួរ និង៥កាដុង លុយខ្មែរ១០០០០០រៀល ប្លង់ដី ១០សន្លឹកអត្តសញ្ញាណបណ្ណ័ និងឯកសាររួម និងសម្ភារះប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ កំលាំងកងរាជអាវុធហត្ថ ស្រុកកំពង់រោទិ៍ចំនួន៥នាក់ រថយន្ត១គ្រឿង សហការជាមួយកំលាំងអធិកានគបាលស្រុក និងកំលាំងប្រជាការពារ ជួយបាញ់ពន្លត់ប៉ុន្តែដោយសារភ្លើងឆេះខ្លាំងពេក ទើបម៉ោងប្រមាណ៩ព្រឹកអាចគ្រប់គ្រងស្ថានការណ៍៕