ព័ត៌មានជាតិ

សម្តេចតេជោ មិនជឿថា រុស្ស៊ីចូលវាយទីក្រុងគៀវ និងមិនអាចរំលាយរដ្ឋាភិបាល អ៊ុយក្រែន បានទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សម្តេច មិនជឿថា រុស្ស៊ីចូលវាយទីក្រុងគៀវ និងមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋាភិបាលអ៊ុយក្រែនបាននោះទេ ព្រោះអ៊ុយក្រែងមាននាយឧត្តមសេនីយជាច្រើនរូប ទោះអត់មានប្រធានាធិបតីក៏ដោយ ។

សម្តេចនៅនៅតែមានជំនឿថា ជម្រើសចុងក្រោយរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺការឈប់បាញ់ ហើយភាគីទាំងនឹងមានដំណោះស្រាយអាចទទួលយកបាន។

សម្តេចបន្តថា សម្តេចនៅតែឈរខាងអ៊ុយក្រែន ដោយមិនគាំទ្រលើកាប្រើប្រាស់កំលាំងនោះទេ។

សម្តេចតេជោបញ្ជាក់ថា “សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថា មិនមែនជារឿងងាយស្រួលរុស្ស៊ីវាយចូលអ៊ុយក្រែន យកក្រុងគៀវបានភ្លាមៗទេ ឥឡូវជាងមួយខែហើយ វាយយកអត់បានទេ ខ្ញុំមិនជឿថា វាយយកអត់បានទេ ហើយខ្ញុំមិនជឿថា រុស្ស៊ីអាចរំលាយរដ្ឋភិបាលបាលអ៊ុយក្រែនបានទេ ទោះបីវាយយកក្រុងគៀវបានក៏ដោយ ក៏មិនអាចរំលាយរដ្ឋាភិបាលអ៊ុយក្រែន ឬក៏ប្រជាជាតិអ៊ុយក្រែនបានដែរ ព្រោះអីស្មានតែគេស្លាប់ប្រធានាធិបតីមួយ ឬនាយករដ្ឋមន្រ្តីអាចនឹងអស់មនុស្សហេស…។ អ៊ុយក្រែនមនុស្សជាង៤០លាននាក់” ។

សម្តេចបន្តថា “មេទ័ពរបស់គេមកដល់ពេលនេះ… កងទ័ពអ៊ុយក្រែន ជាកងកម្លាំងស្រួចរបស់អ៊ុយក្រែន២០ម៉ឺននាក់មិនទាន់មានកម្លាំងណាមួយបែកបាក់ធ្ងន់ធ្ងរទេ ហើយមិនទាន់គិតកម្លាំងបម្រុងដែលត្រូវបានបំពាក់អាវុធបន្ថែម”៕

To Top