ព័ត៌មានជាតិ

រដ្ឋបុរសសន្តិភាពកម្ពុជា៖ កុំចាំដល់ពេលកើតសង្រ្គាម ទើបស្រែករកសន្តិភាព ដូចករណីប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិ ត្រូវថែរក្សាការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃ កុំចាំដល់ពេលមានសង្រ្គាម ទើបស្រែករកសន្តិភាព ដូចករណីប្រទេសអ៊ុយក្រែនជាដើម ខណៈសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កំពុងបន្តអូសបន្លាយ ។

To Top