ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ មិនអាចយកតំបន់សៀមរាប ប្រៀបធៀបទីផ្សារ អចលនទ្រព្យដូចខេត្តដទៃ (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សូមកុំយកតំបន់សៀមរាបអង្គរប្រៀបធៀប ទីផ្សារអចលនទ្រព្យទៅនឹងខេត្តដទៃ និងសាងសង់អ្វីខុសពី លក្ខខណ្ឌកំណត់របស់អង្គការយូណេស្កូ បានឡើយបើមិនដូច្នេះគេនឹង ដក រមណីយដ្ឋានអង្គរ ចេញពីបេតិកភណ្ឌពិភពលោក ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែង ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនូវ ផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មួយចំនួនទៀតក្នុងក្រុង សៀមរាបនា ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា «ខ្ញុំសូមនិយាយបន្តិចជូន ចំពោះអ្នកវិនិយោគដីធ្លី ឬអចលនទ្រព្យធ្វើឲ្យមានប្រតិកម្ម ខ្ញុំគិតថាការលើកឡើង នោះគាត់ក៏បានដឹងខ្លួន ខុសដោយលើកឡើងនូវសៀមរាប មិនអភិវឌ្ឍន៍បានដោយសារមាន ការរាំងស្កាត់ដោយអាជ្ញាធរ មិនឲ្យសាងសងផ្ទះ មិនឱ្យសាងសង់ខ្ពស់នោះទេ»។

សម្តេចគូសបញ្ជាក់ថា « ខ្ញុំសូមបញ្ជាក់ថាមិនអាចយក តំបន់សៀមរាបប្រៀបធៀប នឹងទីផ្សារអចលនទ្រព្យដូចខេត្តដទៃ បើធ្វើដូច្នេះកម្ពុជា នឹងត្រូវគេបណ្តេញចេញពី បេតិកភណ្ឌពិភពលោកហើយ អីញ្ចឹងសូមឲ្យអ្នកទីផ្សារ ខាងអលចនទ្រព្យសូម កុំមើលឈើមួយដើម ដូចជាការត្រូវឲ្យមានដីធ្លីមានតម្លៃ និងនិយាយថា ដីធ្លីនៅទីនេះអត់មានតម្លៃ ដោយសាររដ្ឋមិនឲ្យកសាងអ្វី»។

សម្តេចបន្តថា បើចង់កសាងនៅក្នុងតំបន់ប្រាសាទនោះ គេនឹងដកអង្គវត្តចេញពីបញ្ជីបេតិកភ័ណ្ឌ។ រឿងនេះមិនទាន់កើតឡើងនៅកម្ពុជានោះទេ តែវាបានកើតឡើងនៅ ប្រទេស សូម្បីប្រទេសជឿនលឿន ដែលកសាងបំពានលើ លក្ខខ័ណ្ឌបច្ចេកទេសនៃ អង្គការ យូណេស្កូគេបានដកចេញពី បញ្ជីបេតិកភណ្ឌពិភពលោកតែម្តង។ កម្ពុជាក៏ដូចគ្នា បើសិនយើងបំពានលក្ខខ័ណ្ឌ ទាំងឡាយដែលកំណត់ដោយ អង្គការយូណេស្កូយើងនឹងបាត់បង់ លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅប្រាសាទអង្គវត្ត និងប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារ។

ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានឲ្យដឹងថា ពេលនេះបានកំពុងរៀបចំឯកសារទាំងឡាយ ដើម្បីដាក់តំបន់មួយចំនួនទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អីញ្ចឹងបាន ជាខ្ញុំស្នើ ថាវាមិនខ្វះទេកន្លែង ដែលត្រូវធ្វើទីផ្សារអចលនទ្រព្យ តែសូមកុំកៀរគរធ្វើទីផ្សារ អលចនទ្រព្យនៅតំបន់ប្រាសាទ។ សម្តេច ក៏បានស្នើទៅលោក គឹម ហ៊ាង ដែលរកស៊ីលើវិស័យ អលចនទ្រព្យសូមកុំធ្វើ ការទិទៀនដល់អាជ្ញាធរ ដែលធ្វើការនៅតំបន់ប្រាសាទ។

សម្តេចបញ្ជាក់ថា «ខ្ញុំសូមធ្វើកាបញ្ជាក់ចំពោះចំណុចនេះ ដើម្បីកុំឲ្យដៃគូរបស់យើងមានយូណេស្កូ បារាំង ជប៉ុនមានការព្រួយបារម្ភ អំពីអ្វីដែលកើតឡើង រួមមានអ្នកនិយាយ ជីកស្រះត្រូវធ្វើការកែតម្រូវ»។ សម្តេចក៏បានលើកឡើងថា រាជរដ្ឋាភិបាលមិនអនុញ្ញាតនោះទេ ។ យើងមិនសម្លាប់មេមាន់គ្រាន់តែ ដើម្បីឆ្ងាញ់មួយពេលនោះទេ យើងត្រូវដើម្បីទទួលបាន ពងរបស់វាឲ្យបានច្រើន។ សម្តេចថា យើងមិនអាចទុកឲ្យ បេតិកភ័ណ្ឌពិភពលោក គឺប្រាសាទអង្គរនៅទីនេះ រងនូវផលប៉ះពាល់ណាមួយ ដែលបាត់បង់លក្ខណៈសម្បត្តិ ជាបេតិកភណ្ឌពិភលោកនោះទេ។ ខ្ញុំសូមស្នើឲ្យអង្គការអន្តរជាតិ ដូចជាយូណេស្កូ ក៏ដូចជាប្រទេសដែលជាដៃគូ យល់ព្រមធ្វើជាសហប្រធានICC មានជប៉ុន និងបារាំងដែលពេលនេះបាន ត្រៀមចុះហត្ថលេ ខា១០ឆ្នាំបន្ថែមទៀត គឺកុំមានការស្ទាក់ស្ទើរដែលនេះ ជាសាររបស់នាយករដ្ឋមន្ត្រី ៕

To Top