ព័ត៌មានជាតិ

រាជរដ្ឋាភិបាល បញ្ជាឱ្យអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ចុះកំណត់និយាមកា ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន២ នៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ត្រូវចុះកំណត់និយាមកា ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុន អ៊ូជីសាន អិល អេស គ្រុប និងក្រុមហ៊ុន ហួរ លីង ដែលបានដាំដើមស្រល់ ស្ថិតនៅខេត្តមណ្ឌលគិរី ជាក់ស្តែងឱ្យបានច្បាស់លាស់ ។

យោងតាមលិខិតរបស់ ទីស្តីការគណៈរដ្ឋមន្ត្រីចេញផ្សាយកាលពីពេលថ្មីៗនេះបាន បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចដូចខាងក្រោម៖

១. កំណត់ផ្ទៃដីចម្ការស្រល់រដ្ឋទំហំ ៣៦៤,៥១ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់រមនា និងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ និងឃុំសែនមនោរម្យ ស្រុកអូររាំង ដូចមានផែនទីនិងតារាងនិយាមកាភ្ជាប់មកជាមួយ។

២. អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ត្រូវចុះកំណត់និយាមកា ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អ៊ូជីសាន អិល អេស គ្រុប និងក្រុមហ៊ុន ហួរ លីង ដែលបានដាំដើមស្រល់ ជាក់ស្តែងឱ្យបានច្បាស់លាស់។

៣.ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវបញ្ឈប់ការឈូសឆាយ ការបោសសម្អាតដី របស់ប្រជាពលរដ្ឋ និងការចាត់វិធានការ លើប្រជាពលរដ្ឋ ដោយរង់ចាំលទ្ធផល នៃការចុះពិនិត្យ របស់អាជ្ញាធរជាតិ ដោះស្រាយ ទំនាស់ដីធ្លី៕

To Top