ព័ត៌មានជាតិ

ជម្រះបណ្តឹងសារទុក្ខ របស់បុរសថៅកែ ហាងខារ៉ាអូខេម្នាក់ ពាក់ព័ន្ធការផ្តល់សេវាវ៉ៃសិច លួចលាក់ នៅក្នុងហាងរបស់គាត់

ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើកបណ្តឹងសារទុក្ខ បុរសជាប់ចោទម្នាក់ ដែលជាថៅកែ នៃហាងម៉ាស្សា និងខារ៉ាអូខេ មួយកន្លែង ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសរូបគាត់ ជាប់ពន្ធនាគារ កំណត់៥ឆ្នាំ ជាប់ពាក់ព័ន្ធការបើកកន្លែងហាងម៉ាស្សា តែលួចបង្គប់នូវ កន្លែងវ៉ៃសិចលួចលាក់ ប្រព្រឹត្តនៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ ២០២០ ។

លោកជំទាវ គិម សត្ថាវី ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានអោយដឹងនៅក្នុងសវនាការថា ជនជាប់ចោទ មាន ឈ្មោះ ថៃ ម៉េងគង់ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មុនចាប់ខ្លួន គឺជា ថៅកែហាងម៉ាស្សា និង មានទីលំនៅ នៅចំណុចកើតហេតុ ខាងលើ។

នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ថៃ ម៉េងគង់ ត្រូវបាន សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃ ទី ១៣ ខែ មករា ឆ្នាំ ២០២១ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ពីបទ: សព្ជារកម្មមានស្ថានទម្ងន់ទោស ” តាមមាត្រា ២៧ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ។

ជនជាប់ចោទ បានប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់ទោស របស់គាត់រក្សាទុក ដដែល ។

ផ្ទាំងពាណិជ្ជកម្ម

ជនជាប់ចោទ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។

ជនជាប់ចោទរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ នៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តុលាការកំពូលនឹងប្រកាសដីកា លើសំណុំរឿងក្តីព្រហ្មទណ្ឌនេះ នៅព្រឹកថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២២ ខាងមុខនេះ ៕ ដោយ: លីហ្សា

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023