ព័ត៌មានជាតិ

ប្រធានសភាកម្ពុជា រៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានសភា ជាន់ទាបឥណ្ឌា

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានរៀបចំទទួលបដិសណ្ឋារកិច្ចជាផ្លូវការ លោក អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា នៅខាងមុខវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។

បន្ទាប់មក សម្តេច ហេង សំរិន ក៏បានទទួលជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ លោក អំ បឺរឡា នាព្រឹកនេះដែរ បន្ទាប់ពីបានអញ្ជើញដល់កម្ពុជា កាលពីរាត្រីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១-២៤ មេសា ។

បន្ទាប់ពីបញ្ចប់សវនាការ និងពិភាក្សាការងារទ្វេភាគី ជាមួយសម្តេច ហេង សំរិន លោកប្រធានគណៈ ប្រតិភូ នឹងត្រូវចូលជួបសម្តែង ការគួរសមជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយនៅវេលារសៀល ថ្ងៃនេះដែរ លោក អំ បឺរឡា នឹងដឹកនាំគណៈប្រតិភូ សភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា ចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង៕

To Top