Covid-19

សម្តេចតេជោ បន្តលើកទឹកចិត្តឲ្យ ធ្វើតេស្តរហ័សរកកូវីដ១៩ ក្នុងករណីមានការសង្ស័យ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តលើកទឹកឲ្យប្រជាពលរដ្ឋ ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ចំពោះករណីមានការសង្ស័យណាមួយ ។

សម្តេចបន្តថា ក្នុងករណីមានការសង្ស័យថា ឆ្លងកូវីដ ត្រូវដាក់ខ្លួនដាច់ដោយឡែក ដើម្បីធ្វើការព្យាបាល ។

សម្តេចតេជោបញ្ជាក់ថា “យើងបន្តឲ្យធ្វើការងារនេះ(តេស្តរហ័ស និងការព្យាបាល)តទៅទៀត ព្រោះថា បន្ទាប់ពីការដោះចេញនូវកាតព្វកិច្ចពាក់ម៉ាស់ យើងត្រូវតែតាមដានដោយដិតដល់ទៅលើចំណុចទាំងឡាយ ដែលវាអាចឆ្លងកើតឡើង”។ សម្តេចក៏បន្តស្នើឲ្យពលរដ្ឋ និងមន្រ្តីជំនាញខាងសុខាភិបាលត្រូវបន្តតាមដានសុខភាព ពលរដ្ឋលើបញ្ហាកូវីដ កុំឲ្យដាច់ ក្រោយលើកលែងកាតព្វកិច្ចពាក់ម៉ាស់៕

To Top